កំណាត់ផ្លូវជិត២៥០គ.ម. នៃផ្លូវជាតិលេខ៦ តម្លៃ២៥៥លានដុល្លារ ត្រូវបានសម្ពោធ

សម្តេច ហ៊ុន ​សែន អញ្ជើញកាត់​ខ្សែបូរ ក្នុង​ពិធី​សម្ពោធកំណាតផ្លូវជាតិលេខ៦

កំណាត់ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីថ្នល់កែង ក្នុងខេត្តខេត្តកំពង់ចាម ទៅដល់អង្រ្គង ក្នុងខេត្តសៀមរាប ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមសុន្ទរកថាបើករបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធនោះ ឲ្យដឹងថា គម្រោងផ្លូវថ្នល់ក្រាលបេតុង កៅស៊ូ AC នេះ ត្រូវបានសាងសង់ឡើងវិញ ដោយក្រុមហ៊ុនសំណង់ សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) និងចំណាយថវិកាសរុបប្រមាណ ២៥៥,០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្ដការសាងសង់ ដោយប្រើរយៈពេលសាងសង់ចំនួន ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧។

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឯកឧត្តម សៀង ប៉ូ ផងដែរ នោះ សម្តេចហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសណាស់ ដែលបានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធកំណាត់ផ្លូវ ដែលផ្តល់ថិវិកាដោយចិននេះ។ ខ្ញំក៏សូមអរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រការរីករូតលាស់នៃសេដ្ឋកិច្ចកម្ពុជា»។

កំណាត់ផ្លូវជាតិ ដែលមានប្រវែងសរុប ២៤៨,៥៣ គីឡូម៉ែត្រនេះ ធ្វើដំណើរឆ្លងកាត់៣ខេត្ត ដោយចាប់ផ្តើមពី ៦ ចាប់ពីថ្នល់កែង ក្នុងខេត្តខេត្ដកំពង់ចាម ទៅស្ទឹងសែន ក្នុងខេត្តកពង់ធំ និងបញ្ចប់ត្រឹមអង្រ្គង ក្នុងខេត្តសៀមរាប ដោយខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។

ឯកឧត្តម ស៊ុន ចាន់ថុល បានកត់សំគាល់ថា កំណាត់ផ្លូវជាតិលេខ៦ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ ដែលបានស្តារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានបន្តថា ក្រៅពីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយនោះ កំណាត់ផ្លូវជាតិលេខ៦នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជាតិ ជាពិសេសវិស័យទេសចរណ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]