ក្នុងឆ្នាំ២០២២ កម្ពុជាបង្កើនការលក់ឥណទានកាបូនពី ១លានហិកតាដល់ជិត ៣លានហិកតា

ក្នុងឆ្នាំ២០២២នេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត៣លា​ន​ហិក​តា ដើម្បីយកថវិកាមកប្រើប្រាស់ក្នុងការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន។

នេះបើតាមការឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុ​ងសន្និបាតបូកស​រុ​ប​​លទ្ធ​ផល​ការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា «ឆ្នាំ២០២២នេះ គឺជារបត់ថ្មីមួយ​ដែលកម្ពុជារប​ស់យើងបាន​ទទួល​ចំណូ​ល ពីការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន ដែលការលក់ឥណទា​នកាបូន​នេះ​គឺចាប់តាំង​ពី​ឆ្នាំ​២​០១៦ មក ហើយផ្ទៃដីនៃការលក់ឥណទានកាបូននេះ គឺនឹងបង្កើនឡើងពី១លានហិកតា ទៅជិត ​៣​លាន​ហិក​តា ដែល​ស្មើ​ប្រមាណ ជាជាង៣០%នៃផ្ទៃដីអភិរក្សនៃប្រទេសកម្ពុជារបស់យើង»។

ឯកឧត្តម បានបញ្ជាក់ថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស ធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុ​ងនោះ រួមមានការផ្តល់​ជម្រើសថ្មី និងកែ​ប្រែជីវភាព ព្រមទាំងការប​ណ្តុះបណ្តា​លស​ហ​គមន៍ និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅ​ទស្សនា​កម្សាន្តនៅក្នុងតំបន់សហ​គមន៍​របស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។ (អានបន្ថែម)

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងបរិស្ថានបានចាត់ទុកថាការលក់ឥណទានកាបូននេះ ជាមោទនភាព មួយសម្រាប់កម្ពុជា ហើយនេះជាជោគជ័​យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា ដែលជាប្រភព​ផ្ដល់​កាបូន ដែលគេអាចហៅបែបសាមញ្ញថាខ្យល់បរិសុទ្ធនោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]