ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។

នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។

លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។

ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត  ដោយគ្រោងចំណាយថវិកាជាង ១លានដុល្លារនៅពេលខាងមុខ។

ទាក់ទិននឹងវិស័យរ៉ែនេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចង្អុលបង្ហាញអំពីសារៈសំខាន់នៃការជីកយករ៉ែក្នុងស្រុក ដោយសង្កត់ធ្ងន់ថា ប្រទេសនីមួយៗតែងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ធនធានរ៉ែរបស់ខ្លួន។ សម្តេចបានគូសបញ្ជាក់ថា ការជីកយករ៉ែក្នុងស្រុកមិនត្រឹមតែកាត់បន្ថយការចំណាយទាក់ទងនឹងការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ប្រាក់ចំណូលពន្ធជិត ១០០ លានដុល្លារ សម្រាប់រដ្ឋក្នុងឆ្នាំ២០២៤ ផងដែរ។ លើសពីនេះ វាក៏បានបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាជន។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រសួងរ៉ែផងដែរ ឱ្យកំណត់តំបន់អាទិភាពក្នុងការ រុករករ៉ែ និងធនធានរ៉ែដែលមានសក្តានុពល ដោយត្រូវធានាថាសកម្មភាពទាំងនេះមិនរំខាន ឬប៉ះពាល់ដល់សហគមន៍មូលដ្ឋានឡើយ។

ជាមួយនឹងការអភិវឌ្ឍន៍ទាំងនេះ កម្ពុជាបន្តដាក់ខ្លួនជាអ្នកអភិវឌ្ឍន៍ដែលកំពុងរីកចម្រើននៅក្នុងឧស្សាហកម្មរ៉ែ សំដៅឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់ផលប្រយោជន៍ទាំងសេដ្ឋកិច្ច និងប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]