ក្នុងឆ្នាំ ២០២០ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង តម្លៃជាង ៨ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨ គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃុំ កាលពីព្រឹកថ្ងៃទី១៩ មករា ឯកឧត្តមមានប្រសាន៍ថា៖ « ក្នុង ២៣៨ គម្រោង មាន ១៩៥ ជាគម្រោងថ្មី និង ៤៣ ទៀតជាគម្រោងពង្រីកផលិតកម្ម ដែលគម្រោងទាំងអស់នេះអាចជួយបង្កើតការងារបាន ១៥១ ពាន់ កន្លែង»។

ជាមួយគ្នានេះដែរ ក្នុងអំឡុង ១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ (អានបន្ថែម)

លើសពីនេះ ក្នុង ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ សង្កេតឃើញថាកម្ពុជាមានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១ រោងចក្រ ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០ រោងចក្រ ប៉ុណ្ណោះ។ ចំនួនរោងចក្របើកថ្មី មានទ្វេដងនៃរោងចក្របិទទ្វារ ដែលសឱ្យឃើញថាសេដ្ឋកិច្ចនៅរឹងមាំទោះមានវិបត្តិកូវីដក្តី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]