ឆ្នាំ ២០២០ ចំនួនរោងចក្របើកថ្មី មានទ្វេដងនៃរោងចក្របិទទ្វារ សឱ្យឃើញថាសេដ្ឋកិច្ចនៅរឹងមាំទោះមានវិបត្តិកូវីដ

ក្នុងអំឡុងឆ្នាំ ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ សង្កេតឃើញថាកម្ពុជាមានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១ រោងចក្រ ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០ រោងចក្រ ប៉ុណ្ណោះ។ នេះសឱ្យឃើញថាវិនិយោគិននៅមានភាពជឿជាក់លើសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ ២០២០ នេះ កម្ពុជាមានរោងចក្រសរុបជាង ១ ៨៥៣ រោងចក្រ និងផ្តល់ការងារធ្វើជាង ៩០ម៉ឺនកន្លែង។

ឯកឧត្តមបញ្ជាក់ថា ក្នុងនោះ រោងចក្របើកថ្មីមានជាង ២០០ រោងចក្រ ដែលភាគច្រើនជារោងចក្រធន់ធំ និង បំពាក់បច្ចេកវិទ្យាទំនើប។ ដោយលែករោងចក្របិតទ្វារ ភាគច្រើនជារោងចក្រវាយនភណ្ឌ និងរោងចក្រផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មឱ្យរោងចក្រវាយនភណ្ឌ។

«រោងចក្របើកមានកំណើនច្រើនជាងការបិត ទោះបីជាក្នុងដំណាក់កាលកូវីដក្ដី។ នេះជាសញ្ញាល្អមួយដែលបង្ហាញថាវិនិយោគិន ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» ឯកឧត្តមបានបន្ត។

ទោះបីមិនបានបញ្ជាក់ពីតួលេខកំណើននៃចំនួនរោងចក្របើកថ្មីក្នុងឆ្នាំ២០២០ ឯកឧត្តម បញ្ជាក់ថា ចំនួនរោងចក្របើកថ្មីក្នុងឆ្នាំ២០២០ មានកំណើនទាបជាង ចំនួនរោងចក្របើកថ្មី ក្នុងឆ្នាំ២០១៩៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]