ក្រសួងគាំទ្រការបញ្ចូលតម្លៃសេវាប្រើប្រាក់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត

ក្រសួងសាធារណការ និងដឹកជញ្ជូន ថាការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដើម្បីជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន។

នេះបើតាមការកិច្ចប្រជុំបូកសរុបលទ្ធផលលើកទី៤ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធ កាលថ្ងៃទី២៦ ខែឧសភា។

ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថាកិច្ចប្រជុំ បានពិភាក្សាគ្នាយ៉ាងលម្អិត អំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលបំណងដើម្បីធានាទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ។

មិនតែប៉ុណ្ណោះ ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាតនេះ ក៏ជំរុញឱ្យក្រុមហ៊ុនដែលទទួលខុសត្រូវមានទុនគ្រប់គ្រាន់ ដើម្បីយកលើកកម្ពស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពជាងមុន។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេសជប៉ុន ឱជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម)

លើសពីនេះ ក្រសួងក៏កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណង ដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]