ក្រសួងដែនដីកម្ពុជា ប្រកាសពីការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេស សម្រេចបានជាង ១៧០០ហិកតា

គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេស សម្រេចបាន ១០៥៩ក្បាលដី ស្មើនឹង ១៧៦៣,៤៣ហិកតា ខណៈការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចបានជាង ១៣លានក្បាលដី ផងដែរ។

នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

កាលថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី ធ្លាប់បានឱ្យដឹងដែរថា ការវាស់វែងចុះបញ្ជីដីរដ្ឋនឹងដីឯកជន និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស គឺសម្រេចបានចំនួន ១៣.៣៣៧.៥០៧ ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបទូទាំងប្រទេសចំនួន ១៣.៦៥១.៩៦៣ ក្បាលដី។ (អានបន្ថែម)

បើតាមក្រសួង មកទល់ពេលនេះ មានខេត្តចំនួន១៤ហើយ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគីរី កែប ព្រះសីហនុ តាកែវ កណ្ដាល ព្រះវិហារ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៧ខេត្ត គឺខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខៈជាប្រព័ន្ធជាផ្លូវការរួចរាល់។

ដោយឡែក រាជធានីខេត្ត ចំនួន១១ ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងបញ្ចប់ជាបន្តបន្ទាប់ឆាប់ៗនេះផងដែរ។

គំនិតផ្តួចផ្តើមការចុះបញ្ជីដីធ្លីដែលកំពុងបន្តគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ភាពច្បាស់លាស់នៃកម្មសិទ្ធិដីធ្លី និងការលើកកម្ពស់ការគ្រប់គ្រងដីធ្លីប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ដែលជាចុងក្រោយជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]