ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញរហូតដល់ប្រមាណ ២០ដង មានប្រជាជនប្រមាណ ៩០ម៉ឺននាក់ ខណៈភាគីពាក់ព័ន្ធក៏បានជំរុញឱ្យមានកំណើនវិនិយោគនៅក្នុងខេត្តមួយនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបន្ថែមទៀតផង​ដែរ។

នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម​ នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្ដម​ អភិបាលខេត្តបានបញ្ជាក់ថា៖ ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់ និងមានផ្ទៃដី​សម្រាប់​បង្កបង្កើនផលចំនួន​ ៣០ម៉ឺនហិកតា ក្នុងនោះមានផ្ទៃដីសម្រាប់ដំណាំស្វាយចន្ទីចំនួន ​១៥ម៉ឺនហិកតា, ផ្ទៃ​ដីសម្រាប់ដាំដំណាំស្រូវ​ ៥ម៉ឺនហិកតា និងកៅស៊ូចំនួន​ ១៥ហិកតា។ ឯកឧត្តមរំពឹងថា កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងជួយអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

ជាមួយគ្នានេះឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា ​ខេត្តកំពង់ធំ ជាខេត្តទី២​ បន្ទាប់​ពី​ខេត្ត​ព្រះវិហារ​ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ។ ដោយសារខេត្តកំពង់ធំនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជា«ខេត្តអធិរាជស្វោយចន្ទី »។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្តេជ្ញាជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តមួយកំពង់ធំផងដែរ។

គួរបញ្ជាក់ថា តាមរយៈចុះ MOU រវាងរដ្ឋបាលភ្នំពេញ និងខេត្តកំពង់ធំនាពេលនេះ គឺបានជួយកសាងបរិយាកាសឱ្យកាន់តែអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​ អប់រំ កីឡា​ ដឹកជញ្ជូនសាធារណៈ កិច្ច​ការការពារបរិស្ថាន ផែនការ ការអភិវឌ្ឍទីក្រុងវៃឆ្លាត​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និង […]

ក្រសួងដែនដីដាក់ចេញគំនិតផ្តួចផ្តើមសិក្សាគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងបឹងទន្លេសាប

កិច្ចសហការរវាងអង្គការ ACT និងក្រសួងរៀបចំដែនដី ក្នុងគោលប […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]