អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋានចំណុះក្នុងក្រសួង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងលេខាធិការដ្ឋាន EIA ជាច្រើនរូប បានបើកកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតានៅខេត្តកោះកុង។

ថ្លែងក្នុងកិច្ចប្រជុំកាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើការពិនិត្យ និងផ្តល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអាជីវកម្មខ្សាច់ លើផ្ទៃដីទំហំ ១៤ដែ៧ហិកតា មានទីតាំងស្ថិតនៅតាមដងព្រែកកោះប៉ោ ក្នុងភូមិសាស្រ្តឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាងនេះទៀត កិច្ចប្រជុំនេះ អន្តរក្រសួង ក៏បានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោង និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដោយកំណត់វិធានការកាត់បន្ថយហេតុប៉ះពាល់លើធនធានរូបសាស្រ្ត ធនធានជីវសាស្រ្ត និងសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

គួរបញ្ជាក់ថា គម្រោងអាជីវកម្មខ្សាច់ លើផ្ទៃដីទំហំ ១៤៧ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង គឺវិនិយោគដោយក្រុមហ៊ុន CATALYST MARINE and RESOURCES (CAMBODIA) CO., LTD. (ម្ចាស់គម្រោង) ហើយសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា SAFEGUARD MANAGEMENT AND CONSTRUCTION CO., LTD ។

ក្រសួងរ៉ែ និងថាមពល ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុន​ចំនួន​៣​ទទួល​បាន​អាជ្ញាបណ្ណពី​ក្រសួង​រ៉ែនិង​ថាមពលពល​ដើម្បីធ្វើ​អាជីវកម្ម​ខ្សាច់។ ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួល​បាន​ពន្ធសួយសារ​លើក​អាជីវកម្មខ្សាច់ និង​ពន្ធ​នាំចេញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៤០លាន​ដុល្លារ​ ពី​ខ្សាច់ដែលបានបូមរួចប្រមាណ​ជាង​១០​លាន​តោន (១០,៩៦០,៧៨៩.៩៦ តោន)៕ (Read more)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និង […]

ក្រសួងដែនដីដាក់ចេញគំនិតផ្តួចផ្តើមសិក្សាគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងបឹងទន្លេសាប

កិច្ចសហការរវាងអង្គការ ACT និងក្រសួងរៀបចំដែនដី ក្នុងគោលប […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]