ក្រសួងនឹងចេញ Appថ្មី គ្រប់គ្រង តាមដាន វាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រព័ន្ធតែមួយ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនការបង្កើតកម្មវិធី ឬ App ថ្មី ដែលមានឈ្មោះហៅថា PR Care ដើម្បីគ្រប់គ្រង តាមដាន និងវាយតម្លៃគុណភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំង ដោយប្រើប្រព័ន្ធអនឡាញតែមួយ បានដោយមានប្រសិទ្ធភាព។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App) នេះ កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ។

ពីមុន ទិន្នន័យគ្រប់យ៉ាងទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ត្រូវគ្រប់ជាកញ្ចប់ផ្សេងៗគ្នា មានឯកសារច្រើន និងមានមន្រ្តីពាក់ព័ន្ធច្រើន ដែលធ្វើឱ្យក្រសួងពិបាកក្នុងការតាមដានវឌ្ឍនភាពការងារ និងគុណភាព។

ប៉ុន្តែ កម្មវិធីថ្មីនេះ នឹងបញ្ចូលគ្រប់គម្រោងទាំងអស់ មកក្នុងប្រព័ន្ធតែមួយ។ App នេះនឹងបង្ហាញទិន្នន័យទាំងអស់ទាក់ទិននឹងគម្រោង ដូចជា ប្រវិត្តិគម្រោង ម្ចាស់ជំនួយ វឌ្ឍនភាពការដ្ឋាន ព័ត៌មានក្រុមហ៊ុនធ្វើគម្រោង និងទិន្នន័យស្ដីពីសម្ភារៈសំណង់ និងធនធានមនុស្សដែលកំពុងអនុវត្តគម្រោងជាដើម។

ដូច្នេះ ដោយប្រើApp នេះ ក្រសួងនឹងអាចតាមដាន គ្រប់គ្រង និងវាយតម្លៃវឌ្ឍនភាពការងារប្រចាំខែ ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដំណើរការបើកការដ្ឋានរហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានស្នើទៅក្រុមការងារបច្ចេកវិទ្យាព័ត៌មាន ជួយពិនិត្យ កែសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការ App PR Care នេះ អាចសម្រេចបានតាមការគ្រោងទុក និងអាចដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ។

គួររម្លឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការងារត្រៀមបង្កើតកម្មវិធី គម្រោង PR Care កាលពីខែកក្កដា កន្លងទៅ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]