ក្រសួងរ៉ែនិងថាមពល៖ អនុម័តឱ្យក្រុមហ៊ុនឯកជន២ រុករករ៉ែលើដីជាង ២ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី

ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែធ្នូ កន្លងមកនេះ បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនចំនួន ២កន្លែង ដើម្បីបន្តរុករករ៉ែលើផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។

ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED) ដែលនឹងប្រតិបត្តិការរុករករ៉ែលើផ្ទៃដី ទំហំ ១០៧.១០ គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយឡែកក្រុមហ៊ុនទី២ ក្រុមហ៊ុន អរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌៀ) អិនវេសមិន ឯ.ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD.) ដែលនឹងរុករករ៉ែលើផ្ទៃដីទំហំ ១០០ គីឡូម៉ែត្រក្រឡា នៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងសុំអាជ្ញាបណ្ណរុករករ៉ែ ក្នុងតំបន់ចំនួន ០២កន្លែង នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី តាំងពីខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]