ក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាAmChamបង្កើតគណៈកម្មាធិការជំនាញអចលនទ្រព្យនិងសំណង់

ជាមួយនឹងការរីកលូតលាស់នៃវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាក៏ដូចជាការកើនឡើងនៃចំនួនក្រុមហ៊ុនអន្តរជាតិផងទៀតនោះ ចំនួនគណៈកម្មាធិការជំនាញក៏បាននិងកំពុងរីកលូតលាស់ផងដែរ។

ឧទាហរណ៍ជាក់ស្តែងមួយគឺការបង្កើតគណៈកម្មាធិការអចលនទ្រព្យនិងសំណង់របស់ក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាឈ្មោះថាAmerican Chamber of Commerce in Cambodia (AmCham) ដែលគណៈកម្មាធិការនេះគឺដើរតួរជាវេទិកាសម្រាប់ចែករំលែកព័ត៌មាននិងការពិភាក្សាព្រមទាំងបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា។

ដឹកនាំដោយលោក Alexander Evengroenមកពីក្រុមហ៊ុនUK Condo & Constructionគណៈកម្មាធិការថ្មីរបស់ AmChamបច្ចុប្បន្នកំពុងស្វែងរកអ្នកជំនាញផ្នែកវិស័យនេះក៏ដូចជាក្រុមហ៊ុនដែលមានអាជីវកម្មពាក់ព័ន្ធនានាមកធ្វើការរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារវិស័យនេះ។

លោកEvengroenបានមានប្រសាសន៍មកកាន់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡិចត្រូនិចថា៖«យើងកំពុងស្វែងរកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានការតាំងចិត្តខ្ពស់ដើម្បីចូលរួមជាមួយយើងក្នុងការបង្កើតឱកាសសម្រាប់សមាជិកនិងឧស្សាហកម្ម[សំណង់និងអចលនទ្រព្យ]ទាំងមូល។

ជាមួយនឹងទស្សនវិស័យសុទិដ្ឋិនិយមចំពោះវិស័យនេះនិងព្រមទាំងឱកាសជាច្រើនដែលនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដូចជាការសាងសង់គម្រោងដីធ្លីជាដើមនោះ លោក Evengroenមានទំនុកចិត្តថាផលិតផលគុណភាពខ្ពស់នឹងលេចចេញឡើងជាបន្តបន្ទាប់ ។

លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ «វិស័យដីឡូតិ៍ ខុនដូ បូរី និងការអភិវឌ្ឍន៍ដទៃទៀតកំពុងចាប់ផ្តើមលេចចេញជារូបរាងហើយមានមនុស្សកាន់តែច្រើនទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាមកពីក្រៅប្រទេសផងដែរចង់ចូលរួមប្រឡូកក្នុងវិស័យនេះ»។

លោកក៏បានបន្ថែមទៀតថា៖«នេះក៏នឹងបង្កើតឱកាសដ៏ធំធេងព្រមទាំងការទទួលខុសត្រូវសម្រាប់ទីផ្សារដើម្បីធ្វើឲ្យប្រាកដថាយើងផ្តល់គុណភាពខ្ពស់ សេវាកម្មដ៏អស្ចារ្យ ព្រមទាំងចែករំលែកចំណេះដឹងនិងឱកាសដែលនឹងផ្តល់ផលប្រយោជន៍ទាំងអស់គ្នា»។

ដោយមានគោលដៅលើកកម្ពស់មុខជំនួញរវាងកម្ពុជានិងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះក្រុមធុរកិច្ចAmCham មានសមាជិកជិត ១៥០ នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]