ក្រុមហ៊ុនកាស៊ីណូម៉ាកាវព​ន្យារ​​ទិញ​ដី ១២០០ ហិចតា នៅសៀមរាប ទៅ​ឆ្នាំ​ក្រោយ​​

ក្រុមហ៊ុនប្រតិបត្តិការកាស៊ីណូម៉ាកាវ Macau Legend ប្រកាស​ពន្យារលទ្ធកម្ម​ដី និងគម្រោងអភិវឌ្ឍន៍រីស៊តចម្រុះ (Integrated Resort) លើដី ១២០០ ហិចតា លើទឹកដីខេត្តសៀមរាប ទៅឆ្នាំក្រោយ ​​ដោយ​សារផលវិបាកដែលកើតឡើង​ដោយ​វិបត្តិកូវីដ ១៩។ នេះ​បើយោងតាម​សារព័ត៌មាន​ Inside Asia Gaming កាលពីថ្ងៃទី ២៩ មិថុនា ២០២០​នេះ។ ​

ក្រុមហ៊ុន​ Macau Legend បានឱ្យដឹង​ថា ក្រុមហ៊ុនបានពន្យារកាលបរិច្ឆេទនៃកិច្ចព្រមព្រៀង​បំពេញ​លក្ខខណ្ឌ​ដើម្បី​​ការ​កាន់​កាប់​ដី​ ទៅ​ថ្ងៃទី​ ២៦ មិថុនា ២០២១វិញ​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​អាច​បញ្ចប់ដំណើរ​ការវាយតម្លៃការបំពេញលក្ខខណ្ឌលទ្ធកម្មកម្មសិទ្ធិ​នេះ​ទាន់​តាម​កាលបរិច្ឆេទបាន​ ព្រោះតែផលវិបាក​មួយ​ចំនួន ដែលបណ្តាលមកពីជំងឺកូវីដ ១៩។

លក្ខខណ្ឌលទ្ធកម្មទាំងនោះត្រូវ​បាន​កំណត់ដោយក្រុមហ៊ុន​ទៅ​ឲ្យ​អ្នកលក់ដី​ រួមមានដូច​តទៅ៖
“​ដី​នេះ​​ត្រូវ​តែ​ជាដី​ទំនេរ​ គ្មាន​អ្នក​កាន់កាប់ មិន​មានជាប់ជា​ទ្រព្យ​​បញ្ចាំ មិនមែនជាដីកេរអាករហើយ​គ្មាន​អ្នកភូមិ អ្នក​ដំណើរ​ សាលារៀននិងសិស្សណា​ប្រើប្រាស់​ឡើយ។ ត្រូវ​តែ​ជា​ដី​ដែល​គ្មានជាប់​ជម្លោះបញ្ចាំ កិច្ចសន្យានិងកាតព្វកិច្ច​ធានាផ្សេង​ៗ។ បន្ថែម​ពីនេះ​ ក្រុម​ហ៊ុន​ក៏​តម្រូវឱ្យ​ដីនោះ មានលក្ខណៈជាដីជាប់គ្នា និង​មានឯកសារពាក់ព័ន្ធសម្រាប់​បញ្ចាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​។”

ក្រុមហ៊ុន Macau Legend Development Limited បានឱ្យដឹងកាលពីចុងឆ្នាំ ២០១៨ ថា ខ្លួនបានទិញយកក្រុមហ៊ុន Howing Enterprises Co. Ltd ព្រមទាំងទិញដី ១២០០ ហិចតា ក្នុង​តម្លៃ​៩០ លាន​ដុល្លារ។ បន្ទាប់ពីទទួលបានកម្មសិទ្ធិដីតំបន់នេះហើយ ក្រុមហ៊ុនមានគោលបំណងសាងសង់និងអភិវឌ្ឍរីស៊តចម្រុះ មាន​ដូច​ជា​ កាស៊ីណូ និង​បដិសណ្ឋារកិច្ច​ផ្សេងៗ ក្នុងខេត្តសៀមរាប ដែលជាការចូលរួមចំណែក និងផ្ដល់អត្ថប្រយោជន៍ដល់វិស័យ​ទេសចរណ៍នៅកម្ពុជាសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ក្រុមហ៊ុន​ ក៏ដូចជា​បង្កើន​ប្រាក់ចំណូលដល់​ក្រុមហ៊ុន​របស់​ខ្លួនផងដែរ។

ហើយ​ក្នុង​ឆ្នាំ​បន្ទាប់​ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Macau Legend Development Ltd លោក Sheldon Trainer បានឲ្យ​ដឹងថា “មាន​គេហាម​ឃាត់​មិន​ឲ្យ​លោក​ធ្វើ​កាស៊ីណូ​នៅខេត្ត​សៀម​រាប​នេះ។​ក៏ប៉ុន្តែ កន្លែងអភិវឌ្ឍន៍រីស៊តចម្រុះរបស់យើង មានចម្ងាយរហូតដល់ ៥០ គ.ម ឯណោះ ពីតំបន់ប្រាសាទអង្គរ។”

លោក​បាននិយាយ​ថា៖ «​ទេសចរណ៍ខេត្តសៀមរាបជាទូទៅល្អ យើង​ក៏​អាចធ្វើគម្រោងនេះ​ដោយគ្មានកាស៊ីណូបានដែរ។ ប៉ុន្តែ​ ​ប្រសិនបើគេ​អនុញ្ញាតឲ្យ​យើង​ធ្វើ​កាស៊ីណូបាន នោះរឹតតែល្អ​ តែយើង​​អាចនឹង​​ប្ដូរ​ទីតាំងទៅ​កន្លែងផ្សេងទៀត។ (អាន​បន្ថែម​)

ក្រុម​ហ៊ុន Macau Legend ប្រតិបត្ដិការ​នៅ​តំបន់ Macau Fisherman’s Wharf ​​ក្នុង​ឧបទ្វីបម៉ាកាវដែល​រួមបញ្ចូលទាំងគម្រោង​ លេជេន​ផាលេស (Legend Palace) និងកាស៊ីណូបាប៊ីឡូន (Babylon Casino) ដែល​មាន​សណ្ឋាគារនិងកន្លែងដែល​មិន​មែន​ជា​កាស៊ីណូ​ផ្សេងទៀត។​ក្រុម​ហ៊ុន​នេះ​ ក៏​បាន​បើកដំណើរការនូវ​សណ្ឋាគារ រីស៊ត​មជ្ឃមណ្ឌល​កម្សាន្ត​ Savan Legend Resorts Hotel and Entertainment Complex ក្នុង​ប្រទេស​ឡា​វ​ ដែលក្នុងនោះ មានទាំងបើក​កាស៊ីណូកន្លែងមួយផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]