ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp ប្រកាសខាត ៧៧លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២១

ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp បានប្រកាសខាតទុន ៧៧,២លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២១ នេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទទ្វារតាំងពីខែមីនា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។

ទោះជាក្រុមហ៊ុនខាតក្ដី ក្រុមហ៊ុនក៏នៅតែមានប្រាក់ចំណូលវិជ្ជមាន ជាមួយនឹងចំណូលដុលពីការលេងហ្គេមសរុប ១២៩,៣ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនកាតកងចំណាយផ្សេងៗ (EBITDA) ១១,២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា។

លើសពីនេះ ក្រុមហ៊ុននៅតែបន្តធ្វើតាមគោលនយោបាយរបស់រដ្ឋាភិបាល ដោយបានបង់ពន្ធសរុប ១១,៦ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ។

យ៉ាងណាក្ដី ក្រុមហ៊ុនមិនបានប្រកាសពីកាលបរិច្ឆេទបើកដំណើរការឡើងវិញនោះទេ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅ ក្រសួងនឹងពិភាក្សាធ្វើយ៉ាងណាឱ្យមានលទ្ធភាពបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចនៅត្រីមាសទី៤ឆ្នាំនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]