ក្រុមហ៊ុនក្នុងស្រុកផ្ដល់សេវាកម្មសុំសញ្ជាតិអឺរ៉ុបឱ្យជនជាតិខ្មែរ តាមការវិនិយោគអចលនទ្រព្យ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអន្តរជាតិ GGG និង EQTY Capital បានប្រកាសផ្ដល់សេវាកម្មថ្មី គឺការជួយសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសព័រទុយហ្កាល់ និងសហភាពអឺរ៉ុបសម្រាប់ជនជាតិខ្មែរ តាមរយៈការវិនិយោគលើអចលនទ្រព្យ។
សេវាកម្មថ្មីនេះ មិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលនេះ តែគឺអាចធ្វើទៅបានសម្រាប់ប្រជាជនខ្មែរគ្រប់រូបដែលទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើអចលនទ្រព្យ។
គោលបំណងចំបងនៃសេវាកម្មនេះ គឺដើម្បីសម្រួលដល់ការវិនិយោគលើវិស័យអចលនទ្រព្យ និងកាត់បន្ថយភាពស្មុគស្មាញនានា ក្នុងនីតិវិធីវិនិយោគ និងសុំសញ្ជាតិ។
ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសព័រទុយហ្កាល់ជាមួយនឹង EQTY Capital មិនត្រឹមអាចជួយផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នោះទេ ប៉ុន្តែក៏ចាត់ទុកថាជាការវិនិយោគមួយដ៏វៃឆ្លាត ព្រោះក្រុមហ៊ុន EQTY Capital គឺជាក្រុមហ៊ុនធំ ដែលគម្រោងល្អៗក្នុងដៃ ជាច្រើន តម្លៃសរុបជា៤ ពាន់លានអឺរ៉ូ នៅទូទាំងព័រទុយហ្កាល់។
ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគ អ្នកនឹងទទួលបានអចលនទ្រព្យដែលល្អបំផុត ហើយក៏មាននិន្នាការនឹងឡើងថ្លៃជាបន្តបន្ទាប់។
គួរបញ្ជាក់ថា សម្រាប់ការសុំវីសាស្នាក់នៅអចិន្ត្រៃយ៍ព័រទុយហ្កាល់ អ្នកត្រូវមានទុនវិនិយោគយ៉ាងហោច ៥០ ម៉ឺនដុល្លារ ដោយអ្នកនឹងអាចនាំយកសាច់ញាតិក្នុងក្រុមគ្រួសារទៅបានដល់ទៅ ៣ ជំនាន់ (តាយាយ ឱពុកម្ដាយ និងកូនចៅ)។
លើសពីនេះ ក្រុមហ៊ុន Isaford Co Ltd ឬ Isaford Immigration មិនត្រឹមតែផ្ដល់សេវាកម្មសម្រាប់ប្រទេសព័រទុយហ្កាល់ ឬអឺរ៉ុបទេ ប៉ុន្តែក៏បាន និងកំពុងជួយឱ្យជនជាតិខ្មែរជាច្រើនវិនិយោគទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក ក៏ដូចជាជួយសម្របសម្រួលការសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅទីនោះផងដែរ។
ក្រុមហ៊ុននេះនឹងផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ (អានបន្ថែម)
ប៉ុន្តែពិសេសជាងនេះទៅទៀត មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនគឺមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ។
ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់គេហទំព័រ www.3gfund.com ឬទាក់ទង info@3gfund.com
- Video Advertisement -