ក្រុមហ៊ុនចិន៣រួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា

រូបគំរូដោយ Vents Magazine

ក្រុមហ៊ុនចិនធំៗចំនួនបីរួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។

យោងតាម FRESH NEWS ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបាវិត ខេត្ដស្វាយរៀង ឈ្មោះថា Empire World Group កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុន Bauing Group និង CFMA (City Facility Management) ដើម្បីពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

ប្រភពដដែលបានឲ្យដឹងថា កិច្ចសហការនេះគឺសំដៅទៅលើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយឈ្មោះថា OBC ដែលគម្រោងនេះគឺជាប្រភេទគម្រោងអាជីវកម្មបែបអនឡាញរួមទាំងឧស្សាហកម្មល្បែងអនឡាញ។ជំហានដំបូងនៃគម្រោងនេះគឺនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០ ហិកតា។

FRESH NEWS បានបន្ថែមថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Empire World Group លោក Eric Loo បានមានប្រសាសន៍ថា កិច្ចសហការខាងលើគឺមានគោលបំណងដើម្បីបង្កើតបច្ចេកវិទ្យាទំនើបតាមបែបស្ដង់ដារអន្តរជាតិដែលអាចធានាបានសន្តិសុខ សុវត្ថិភាពដល់បណ្ដាក្រុមហ៊ុនដែលវិនិយោគទៅលើអាជីវកម្មផ្នែកបច្ចេកវិទ្យាមួយចំនួនដូចជាកាស៊ីណូ និងល្បែងភ្នាល់តាមអ៊ីនធឺណែត។

ទន្ទឹមនឹងនេះដែរ លោក Eric Loo ក៏បានបន្ថែមថា ក្រុមហ៊ុន Bauing Group និង CFMA គឺ មានបទពិសោធន៍ផ្នែកបច្ចេកទេសនិងការគ្រប់គ្រងអចលនទ្រព្យនៅក្នុងប្រទេសចំនួន២០ទូទាំងពិភពលោករយៈពេលជាង ២៥ឆ្នាំមកហើយ។លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងពីរគឺជាក្រុមហ៊ុនមួយដែលឈានមុខគេនៅក្នុងទីផ្សារផ្នែកតុបតែងស្ថាបត្យកម្មចិន។

ក្រៅពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនេះ ក្រុមហ៊ុន Empire World Group ក៏មាន អាជីវកម្មនៅទីក្រុងបាវិតជាច្រើនទៀតរួមមាន មជ្ឈមណ្ឌលផ្សារទំនើបសណ្ឋាគារ រមណីយដ្ឋាន និងកាស៊ីណូជាដើម។

រូបភាពដោយ FRESH NEWS

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]