ក្រុមហ៊ុនចិន-ខ្មែររួមគ្នាបង្កើត “ទីក្រុងនាគ” នៅក្នុងទឹកដី ២៥០០ហិកតា នៃ ING City

ក្រុមហ៊ុនកម្ពុជា និងហុងកុងបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍ “ទីក្រុងនាគ” កាលពីថ្ងៃទី ២៧ ខែ សីហា ដោយនឹងប្រែក្លាយផ្ទៃដីទំហំ ៥,៤ ហិកតានៅក្នុងទីក្រុង ING City ឱ្យទៅជាតំបន់ពាណិជ្ជកម្ម នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា ING Holdings Co., Ltd និងក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង Causeway Bay Group ជាមួយនឹងក្រុមហ៊ុន SINO BAY Construction Investment។

ក្រុមហ៊ុនទាំងបី នឹងរួមគ្នាអភិវឌ្ឍគម្រោង “ទីក្រុងនាគ” ក្នុងតំបន់បឹងជើងឯក និងបឹងទំពុន ដែលគម្រោងនេះជាផ្នែកមួយនៃគម្រោងទីក្រុង ING City ដែលមានទំហំប្រមាណជា ២,៥៧២ ហិកតា។ គម្រោងនេះរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំf ២០២០ ដែលនឹងត្រូវពង្រីកដល់ទៅ ២៥ ហិកតានៅពេលក្រោយ។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ING Holdings លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើង គឺឲ្យភ្នំពេញមានភាពសំបូរបែប រួមផ្សំដោយហាងទំនិញ ការិយាល័យធ្វើការ និងទីកន្លែងសំរាកលំហែរកំសាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានល្អប្រសើរបំផុត។ ដោយបានសង្កេតឃើញពីភាពជោគជ័យ នៃធុរកិច្ចរបស់ក្រុមហ៊ុន Causeway Bay Group លើទីតាំងចំនួន ១០៩ កន្លែងក្នុងប្រទេសចិន និងទ្វីបអាស៊ី យើងខ្ញុំពិតជាមានសេចក្តីរំភើបចំពោះសម្ព័ន្ធភាព និងកិច្ចការដែលក្រុមហ៊ុនយើងនឹងធ្វើរួមគ្នា ដើម្បីបង្កើតឡើងនូវភាពអស្ចារ្យសំរាប់ទីក្រុង ING City និងរាជធានីភ្នំពេញ»។

ដោយមើលឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការកើនឡើងនៃចំនួនប្រជាជនទៀតនោះ លោក Chen Zhi ប្រធានក្រុមហ៊ុន Causeway Bay Group បានមានប្រសាសន៍ថា គម្រោងនេះ នឹងឆ្លើយតបទៅនឹងកំណើនទាំងនេះ។

លោកថ្លែងថា៖ «ហេតុដូចនេះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ING Holdings នឹងជួយយើងកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ នៅទីក្រុងភ្នំពេញ ដោយមានផ្សារទំនើប មណ្ឌលរថយន្ត មណ្ឌលសម្ភារសំណង់ អគារស្នាក់នៅរួម មណ្ឌលអាហារខ្នាតអន្តរជាតិ លំនៅដ្ឋានគ្រួសារ និងអគារទំនើបៗ ជាមួយនឹងការរចនាយ៉ាងពិសេស»។

លោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន SINO BAY Construction Investment Co., Ltd បានមានប្រសាសន៍ថា គម្រោង “ទីក្រុងនាគ” គឺជាគម្រោងរួមគ្នាដ៏សំខាន់មួយ។

លោកថ្លែងថា៖ «ទីក្រុង Causeway Bay Dragon City នេះនឹងត្រូវរចនាឡើងជាមួយគំនិតរចនាបែបសកល និងរួមបញ្ចូលប្រព័ន្ធ Habitat-Building ដែលកំពុងមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវគំរូនៃការរស់នៅប្រកបដោយគុណភាព ពោរពេញដោយរស្មីព្រះអាទិត្យ ភ្លៀង ភាពកក់ក្តៅ និងសេចក្តីរីករាយ»។

គួររម្លឹកថា ING City គឺជាគម្រោងអភិវឌ្ឍន៍ដែលមានទំហំ ២៥៧២ ហិកតា រួមមានលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលលាតសន្ធឹងប្រវែង ៩,១ គីឡូម៉ែត្រ ហើយត្រូវបានបើកឱ្យប្រើប្រាស់ជាសាធារណៈនៅខែមេសាឆ្នាំ ២០១៧។

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]