ក្រុមហ៊ុនឈានមុខផ្នែកថាមពលបៃតងនៅប្រទេសថៃគ្រោងពង្រីកទីផ្សារមកកម្ពុជា

រូបភាពតំណាង

ក្រុមហ៊ុនឯកទេសឈានមុខគេផ្នែកថាមពលកកើតឡើងវិញ (Renewable Energy) នៅប្រទេសថៃ BCPG គ្រោងនឹងពង្រីកទីផ្សារមកកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹងផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន គឺប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារ (DCS) ដែលប៉ះពាល់ដល់បរិស្ថានតិច។

លោក Bundit Sapianchai ជាប្រធាន និងនាយកប្រតិបត្តិរបស់ BCPG បានប្រាប់សារព័ត៌មាន THE NATION កាលពីសប្ដាហ៍មុនថា៖ «DCS គឺជាអាជីវកម្មថ្មីមួយក្រោមគំនិតផ្តួចផ្តើមថាមពលបៃតងដែលមានទីផ្សារសក្តានុពល សម្រាប់ប្រើប្រាស់នៅក្នុងអគារការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលសន្និបាត អាកាសយានដ្ឋាន សាកលវិទ្យាល័យ និងអគារប្រើប្រាស់ចម្រុះជាច្រើនទៀត»។

លោកបានបន្តថា ក្រុមហ៊ុនមានអតិថិជនជាច្រើននៅក្នុងតំបន់ទីក្រុង ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីកទីផ្សារខ្លួនក្នុងប្រទេសជិតខាងផងដែរ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

កាលពីថ្មីៗនេះ BCPG បានសហការជាមួយ Keppel DHCS មកពីប្រទេសសិង្ហបូរី និងក្រុមហ៊ុនឈ្នះការដេញថ្លៃដទៃទៀត ដើម្បីបង្កើត Chula Smart City ក្នុងវិទ្យាល័យ Chulalongkon ដែលនឹងគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៧នេះ។

គួរបញ្ជាក់ផងដែរថា BCPG Public Company Limited ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Bangchak Cooperation ក្នុងគោលបំណងចម្បង គឺផលិតថាមពលកកើតឡើងវិញ ដែលមិនប៉ះដល់បរិស្ថាន សម្រាប់អាជីវកម្មផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]