ក្រុមហ៊ុនម៉ាឡេស៊ីបង្កើតកំណត់ត្រាការដេញថ្លៃសម្រាប់ដីនៅ Marina Bay

បើយោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងឡើងវិញរបស់ប្រទេសសិង្ហបុរី ក្រុមហ៊ុនម៉ាឡេស៊ីមួយបានធ្វើការដេញថ្លៃខ្ពស់បំផុតសម្រាប់ការលក់លើកដំបូងនូវដីក្នុងតំបន់ Marina Bay ដែលជាទីតាំងប្រកបដោយកិត្យានុភាពរបស់ប្រទេសសិង្ហបុរី ក្នុងរយៈពេល ៩ឆ្នាំ មកនេះ។

នៅពេលការដេញថ្លៃនេះបានបិទជាផ្លូវការនៅថ្ងៃទី ៨ ខែវិច្ឆិកា សម្រាប់តំបន់ Central Boulevard ក្រុមហ៊ុន Wealthy Link Pte បានធ្វើការដេញថ្លៃខ្ពស់បំផុតក្នុងទឹកប្រាក់ ១,៩ ប៊ីលានដុល្លារ សម្រាប់ទំហំដី ១,១ ហិកតា (១១៨.៤០០ ហ្វីតការ៉េ) មានន័យថា ទំហំដី ១ ហ្វីតការ៉េ មានតម្លៃ ១.១៩២ ដុល្លារអាមេរិក ដែលនេះគឺជាកំណត់ត្រាថ្មីមួយសម្រាប់ការលក់ដីរបស់រដ្ឋាភិបាលសិង្ហបុរី។

ក្រុមហ៊ុន Wealthy Link Pte ជាកម្មសិទ្ធិរបស់ Malaysian Conglomerate IOI Properties Group Bhd ដែលមានអាជីវកម្មក្នុងវិស័យអចលនទ្រព្យ និងប្រេងដូង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]