ក្រុមហ៊ុនសិង្ហបុរីបង្ហើបជាថ្មីថាចង់វិនិយោគវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន YCH Group របស់សិង្ហបុរី បានបង្ហើបជាថ្មីម្តងទៀតថា ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដោយផ្តោតលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ នេះបើយោងតាមជំនួបពិភាក្សារវាងក្រុមហ៊ុន ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group បានឱ្យដឹងថា ក្រុមហ៊ុនបានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយចង់វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក​ ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ក្រុមហ៊ុន ដែលចង់វិនិយោគលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន លើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។

គួររំលឹកថា កន្លងមកក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group ធ្លាប់បានកិច្ចព្រមព្រៀង បង្កើតមជ្ឈមណ្ឌលព័ស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនៅកម្ពុជា។(អានបន្ថែម)

ជាងនេះទៅទៀតក្រុមហ៊ុន YCH ក៏ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យធំៗចំនួន៣ នៅកម្ពុជា រួមមានវិស័យពាណិជ្ជកម្ម ឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូន ទិសដៅដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ (អានបន្ថែម)

សូមបញ្ជាក់ថា ក្រុមហ៊ុន YCH Group មានអាជីវកម្មកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន ១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។

ក្រៅពីក្រុមហ៊ុន YCH,  កាលពីថ្មីៗនេះ មានក្រុមហ៊ុនដឹកជញ្ជូនដ៏លេចធ្លោមួយនៅប្រទេសអារ៉ាប់រួម ក៏ទើបតែប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យដឹកជញ្ជូនផងដែរ បន្ទាប់សម្លឹងឃើញកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន។ (អានបន្ថែម)

នៅពេលដែលប្រទេសកម្ពុជាបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួន រាជរដ្ឋាភិបាលនៅតែបើកចំហចំពោះភាពជាដៃគូ និងការវិនិយោគដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយមហិច្ឆិតារបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]