ក្រុមហ៊ុន​អចលនទ្រព្យឡាវស្នើសង់​ពុទ្ឋបដិមាដ៏ធំ កម្ពស់ ៨០ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន​អចលនទ្រព្យដ៏ធំមួយនៅប្រទេសឡាវ Alpha Data Technology Lao Sole គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរទាំងក្នុង និងក្រៅស្រុក។

នេះបើយោងតាមប្រសាសន៍របស់លោកវ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យភាគីពាក់ព័ន្ធរៀបចំលក់កញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរឡាវ និងទេសចរចិន មកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រ ដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ និងស្នើឱ្យក្រុមហ៊ុនជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។

លោក វ៉ី ឈានជាំង បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways មានការហោះហើរត្រង់មកកម្ពុជាបន្ថែម​ និងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានរិតតែខ្លាំងក្លា និងមានប្រសិទ្ធភាពជាងមុន។

គួររម្លឹកថា ក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក នៅលើភ្នំបូកគោផងដែរ។ (អានបន្ថែម )

ក្រុមហ៊ុន Alpha Data Technology Lao Sole ជាក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដ៏ធំមួយ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]