ក្រុមហ៊ុនអន្ដរជាតិ ២ ​សហការជាមួយក្រុមហ៊ុនកម្ពុជាផ្ដល់សេវាប្រឹក្សាឱកាសវិនិយោគនៅអាមេរិក

ក្រុមហ៊ុន​​អាមេរិក​ Golden Gate Global និង​ Lennar International បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជា Isaford Co Ltd ដើម្បីផ្ដល់​សេវាកម្មសម្របសម្រួល និង​ប្រឹក្សាដល់ជនជាតិខ្មែរ ដែលចង់​វិនិយោគលើ​អចលនទ្រព្យ​​នៅ​សហរដ្ឋ​អា​មេរិក ខណៈនិន្នាការវិនិយោគក្រៅប្រទេសបានក្លាយជាជម្រើសថ្មីមួយសម្រាប់ជនជាតិខ្មែរអ្នកមាន។

របាយការណ៍ក្រុមហ៊ុន​​អាមេរិក​ Golden Gate Global បានឱ្យដឹង ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស គឺជម្រើសដ៏ប្រសើរមួយ ពិសេសក្នុងកាលៈទេសៈសេដ្ឋកិច្ចមិននឹងនរបែបនេះ ព្រោះវាជាការ​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ និង​ជាការធ្វើពិពិធកម្មវិនិយោគ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមប្រទេស ដែលអភិវឌ្ឍន៍រួចនានា ប្រទេសអាមេរិកជាប្រទេសមួយដែលមានសេដ្ឋកិច្ចនឹងនរ ហើយជាពិសេសតម្លៃអចលនទ្រព្យ​នៅបន្តកើនឡើង។ ដូច្នេះ ប្រទេសអាមេរិកគឺជាទិសដៅក៏ពេញនិយមមួយ។

គួរ​បញ្ជាក់​ផង​ដែរថា​ តម្រូវការ​ទិញ​អចលនទ្រព្យ​នៅ​អាមេរិក​ មាន​ការ​ពេញ​និយម​ និង​កើន​ឡើង​ជា​លំ​ដាប់​ពីសំណាក់​​វិនិយោគិនអាស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ម៉្យាងវិញទៀត Golden Gate Global ក៏បានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ វិនិយោគិន​បរទេស​​ទទួល​បាន​ឱកាស​ទិញលំនៅដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតម្លៃទាបជាងមុនផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Isaford Co Ltd ដែលដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]