ក្រុមហ៊ុនអន្តរជាតិឈានមុខផ្នែកទីផ្សារ Bluebell Trading នឹងមកគ្រប់គ្រងគម្រោងផ្សារទំនើប The Peak

ក្រុមហ៊ុនអន្តរជាតិឈានមុខគេផ្នែកទីផ្សារនៅទ្វីបអាស៊ី Bluebell Trading Pte. Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Oxley Gem ដើម្បីមកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ផ្សារទំនើប The Peak។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ ធ្នូ នេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា៖ «ក្រុមហ៊ុនយើងខ្ញុំមានក្តីសប្បាយរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Oxley-Worldbridge នៅកម្ពុជា ហើយរំពឹងថានឹងធ្វើឱ្យ The Peak ក្លាយជាផ្សារទំនើបលេចធ្លោមួយនៅអាស៊ី»។

លោកបានឱ្យដឹងទៀតថា៖ «អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបទពិសោធន៍ធ្វើការជាមួយផ្សារទំនើបធំៗចំនួន ១០ កន្លែង និងប្រេនល្បីៗជាច្រើនទៀត នៅក្នុងទ្វីបអាស៊ីអស់ពេលជិត ៦ ទសវត្សរ៍មកហើយ»។

ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group គឺជាក្រុមហ៊ុនឈានមុខគេផ្នែកទីផ្សារបង្កើតម៉ាកផលិតផល (Branding) នៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ ១៩៥៤ មក។ បច្ចុប្បន្នក្រុមហ៊ុននេះ មានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ប្រទេសថៃ និងមានទីតាំងលក់ទំនិញចំនួន ១០០០ កន្លែងទូទាំងអាស៊ី។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប The Peak មានកម្ពស់ ៥ ជាន់ មានផ្ទៃដីក្រឡាសរុបជាងប្រមាណ ៤០.០០០ ម៉ែត្រការ៉េ (មិនរាប់បញ្ចូលកន្លែងចតរថយន្ត) និងផ្ទៃដីក្រឡាសម្រាប់ជួល (Net Lettable Area) មានប្រមាណ ២៤.០០០ ម៉ែត្រការ៉េ។

ផ្សារទំនើបនេះ ជាផ្នែកមួយនៃគម្រោង The Peak ដែលជាអគារអភិវឌ្ឍចម្រុះ ៥៥ ជាន់ ស្ថិតនៅក្នុងខណ្ឌចំការមន ដែលកំពុងសាងសង់ក្រោមការបណ្ដាក់ទុនរបស់ក្រុមហ៊ុន Oxley ជាមួយក្រុមហ៊ុនកម្ពុជា Worldbridge Land ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]