ក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េ គ្រោងមកសង់សាកលវិទ្យាល័យគិលានុបដ្ឋាយិកានៅកម្ពុជា

ក្រុមហ៊ុន Booyoung Group បានបង្ហាញពីគម្រោងសាងសង់សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកានៅកម្ពុជា។ នេះបើយោងតាមជំនួបសម្ដែងការគួរសមរវាង អគ្គនាយកក្រុមហ៊ុន Booyoung Group ជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី២២ ខែមិថុនា ២០២២។

ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន Booyoung Group បានលើកឡើងថា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចំរើន ក្រុមហ៊ុនចង់សាងសង់សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា និងបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកាក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

ពាក់ព័ន្ធនឹងគម្រោងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញការគាំទ្រដល់គម្រោងបើកសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបើកសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកា។

ឯកឧត្តម ក៏បានចាត់ទុកថា គម្រោងនេះ នឹងជួយលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជាក្នុងរូបភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាបង្កើតឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡានឹងជួយគាំទ្រគម្រោងនេះឲ្យបានជោគជ័យ។

គួរបញ្ជាក់ដែរថា Booyoung Group ត្រូវបានគេដឹងថា គឺជា​ក្រុមហ៊ុន​ពហុ​ធុរកិច្ចដ៏​ធំ​របស់​សាធារណ​រដ្ឋ​កូរ៉េ​ ​ ដែល​មាន​បទ​ពិសោធ​ជាច្រើន​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ និងអចលនទ្រព្យជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]