ក្រុមហ៊ុនអភិវឌ្ឍន៍ផ្អាកគម្រោង The Bay

ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ The Bay ដែលមានតម្លៃ 500 ៥០០ លានដុល្លារ នៅជ្រោយចង្វារ បានប្រកាសថា ក្រុមហ៊ុននឹងផ្អាកសិនជាបណ្តោះអាសន្នចំពោះផ្នែកលំនៅឋាននៃគម្រោងនេះ ។

ក្រុមហ៊ុន TEHO International Co Ltd ដែលជាក្រុមហ៊ុនសិង្ហបុរីមេរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងទីផ្សារThe Bay បានប្រកាសក្នុងខែកញ្ញាថា ការសម្រេចចិត្តផ្អាកការសាងសង់លំនៅដ្ឋានដោយសារតែមានការព្រួយបារម្ភថាមានខុនដូជាច្រើននៅក្នុងទីផ្សារនៅរាជធានីភ្នំពេញ។

មនុស្សមួយចំនួននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានយល់លើសេចក្តីប្រកាសនេះថា ជាសញ្ញាដំបូងនៃការធ្លាក់ចុះឧស្សាហកម្មមួយនេះ ។

ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការជាមួយដៃគូបណ្តាក់ទុនរួមគ្នាក្នុងស្រុករបស់ខ្លួន ដើម្បីវាយតម្លៃលើការផ្លាស់ប្តូររបស់ទីផ្សារ និងធ្វើការដាក់គម្រោងអភិវឌ្ឍនេះឡើងវិញ ។ វិនិយោគិនទាំងអស់ដែលបានទិញខុនដូក្នុងដំណាក់កាលដំបូងនេះ បានរាយការណ៍ថាបានទទួលប្រាក់កក់របស់ពួកគេត្រឡប់មកវិញហើយ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]