ក្រុមហ៊ុនអឺបេនលែនចាប់ដៃគូ ជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ដើម្បីសម្រួលដល់អតិថិជនបរទេសក្នុងការទិញផ្ទះបុរីចន្ទគីរី 

ក្រុមហ៊ុនអឺបេនលែន បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយ  ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ដើម្បីបំពេញនូវតម្រូវការទីផ្សារអចលទ្រព្យ និងផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនបរទេសទាំងអស់ ដើម្បីអាចក្លាយជាម្ចាស់គេហដ្ឋាននៅបុរីចន្ទគីរី តាមរយៈរដ្ឋបាលបរធនបាលកិច្ច របស់ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក ព្រឿង សុភាព ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ចុះហត្ថាលេខាលើកិច្ចព្រមព្រៀង

ក្រុមហ៊ុនអឺបេនលែន និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី មានគោលដៅរួមមួយ គឺការបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គ្រប់អតិថិនជនបរទេសទាំងអស់ នឹងទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមហ៊ុនទាំងពីរ ក្នុងការទិញគេហដ្ឋាននៅបុរីចន្ទគីរី ជាមួយសេវាកម្ម ប្រកបដោយ ទំនុកចិត្ត និងភាពងាយស្រួល។

កម្មវិធីនេះ បានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែ កញ្ញា ឆ្នាំ២០២៣ នេះ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក ព្រឿង សុភាព ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ ការចាប់ដៃគូសហការ គ្នានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការទាក់ទាញការវិនិយោគអន្តរជាតិ បន្ថែមទៀតមកកាន់វិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា និងពង្រីកវិសាលភាពរួមនៃទីផ្សារ សេវាកម្ម និងផលិតផលដ៏មានគុណភាពល្អ ទៅកាន់វិនិយោគិនបរទេស។

រូបថតអនុស្សាវរីយ៍ក្រុមការងារក្រុមហ៊ុន អឺបេនលែន និង ហ្វីលីព ត្រាស់ធី

បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍបុរីដំបូងបង្អស់របស់ក្រុមហ៊ុន អឺបេនលែន (Urbanland)  ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ នៃភាគខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយប្រមាណត្រឹមតែ១០ នាទីប៉ុណ្ណោះពីផ្សារទំនើប អ៊ី អនម៉ល មានជ័យ ។ បច្ចុប្បន្ននេះ បុរីចន្ទគីរីបានប្រគល់គេហដ្ឋានជូនម្ចាស់ផ្ទះ ជាផ្លូវការ និងស្វាគមន៍ម្ចាស់គេហដ្ឋានគ្រប់រូបចូលមករស់នៅក្នុងផ្ទះថ្មីរបស់ពួកគាត់។ ទន្ទឹមនឹងនេះ បុរីចន្ទគីរី ក៏បានចាប់ផ្តើមបើកលក់គម្រោងទី២ របស់ខ្លួនជាផ្លូវការហើយ ជាមួយនឹងការផ្តល់ជូនតម្លៃ ពិសេសជារៀងរាល់ខែ និងការបង់ប្រាក់ទាបបំផុតត្រឹមតែ $៨៥៦/ខែឡើងទៅ។ បុរីចន្ទគីរីគម្រោងទី២ គឺជាគម្រោងបុរី ដែលមានចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត និងមិនឆ្ងាយប៉ុន្មានពីគម្រោងទី១។

ផ្ទះគម្រូបុរីចន្ទគីរីគម្រោងទី២

ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី  (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ដែលមានបទពិសោធន៍ជាង១០ឆ្នាំ រួចមកហើយក្នុងវិស័យធនាគារ និងគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ បន្ទាប់ពីច្បាប់ស្តីពីបរធនបាលកិច្ចត្រូវបានអនុម័តកាលពីឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យជនបរទេសអាចមានសិទ្ធិ កាន់កាប់អចលនទ្រព្យ តាមរយៈក្រុមហ៊ុនបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលែន បានសហការជាមួយធនាគារដៃគូចំនួន៥ ផ្សេងទៀតរួចមកហើយរួមមាន៖ ធនាគារស្ថាបនា( Sathapana Bank) ធនាគារស៊ីអាយអិមប៊ី(CIMB) ធនាគារចិន( BANK OF CHINA) ធនាគារប្រេដ (BRED BANK)  និងធនាគារជេត្រាស់ រ៉ូយ៉ាល់ (J Trust Royal) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រាក់កម្ចីទិញផ្ទះបុរីចន្ទគីរី ដោយទទួលបានអត្រាការប្រាក់ទាបចាប់ពី ៤,៦៩% និងទំហំប្រាក់កម្ចីរហូតដល់ ១០០% ក្នុងរយៈពេល ២៥ ឆ្នាំផងដែរ។

បុរីចន្ទគីរី ផ្តោតសំខាន់លើការរចនាលំនៅឋានដែលហ៊ុមព័ទ្ធដោយធម្មជាតិបៃតង និងជាសហគមន៍ ដ៏ជិតស្និទ្ធមួយ ដើម្បីផ្តល់ជូននូវការរស់នៅដែលប្រសើរជាងមុន ដែលខុសប្លែកពីគម្រោងបុរីដ៏ទៃទៀត។ សូមកុំភ្លេចអញ្ជើញមកទស្សនាផ្ទះគំរូនៅបុរីចន្ទគីរីដោយផ្ទាល់ ក្នុងពេលឥឡូវនេះ ដើម្បីទទួលបានការផ្តល់ជូន ពិសេសរហូតដល់ US$១០០.០០០។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបុរីចន្ទគីរី និង ការប្រឹក្សាយោបល់ ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ : ០៦១ ៨៨៨ ៥៨០/០១៥ ៥៨៨ ៥៨០។

រូបភាពតំណាងប្លង់មេបុរីចន្ទគីរីគម្រោងទី១ និងគម្រោងទី២

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]