ក្រុមហ៊ុនអូស្ត្រាលីវិនិយោគក្នុងលំនៅដ្ឋានតម្លៃទាប

ក្រុមហ៊ុនវិនិយោគរួមគ្នារវាងអូស្ត្រាលីនិងកម្ពុជា កំណត់នឹងបើកដំណើរការគម្រោងផ្ទះតំលៃសមរម្យ សម្រាប់គូស្វាមីភរិយាដែលទើបរៀបការថ្មី និងកំពុងសម្លឹងរកមើលទិញផ្ទះដំបូងរបស់ពួកគេ។

ប្រធានខាងដៃគូអូស្ត្រាលី ក្រុមហ៊ុន Cate Group បានប្រាប់ទៅកាន់ Khmer Times ថា ការវិនិយោគទុនរួមគ្នានេះមានទឹកប្រាក់ ២៥ លានដុល្លារ នៅក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណាក់កាលទីមួយដែលមានលំនៅឋានចំនួន ១០០០ ត្រូវបានរាយការណ៍ថានឹងផ្តល់ជូននូវអចលនទ្រព្យ ៣ ប្រភេទ ផ្ទះរចនាប័ទ្មខ្មែរដែលមានតម្លៃ ២០ពាន់ដុល្លារ ផ្ទះរចនាតាមបែបខ្មែរ-អូស្ត្រាលីដែលមានតម្លៃចាប់ពី ២៥ពាន់ដុល្លារឡើងទៅ និងផ្ទះបែបខ្មែរ-បារាំងដែលមានតម្លៃចាប់ពី ៣០ពាន់ដុល្លារឡើងទៅ។

អ្នកទិញនឹងអាចបង់រំលស់ក្នុងចំនួនយ៉ាងតិចតួចគឺ ១០០ ដុល្លារក្នុងមួយខែ។ ប្រសិនបើទទួលបានជោគជ័យ ក្រុមហ៊ុននេះគ្រោងនឹងអភិវឌ្ឍបន្ថែមទៀតនូវគេហដ្ឋានចំនួន ២០០០ខ្នង ក្នុងដំណាក់កាលទី ២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]