ក្រុមហ៊ុន Bentley បង្ហើបពីចក្ខុវិស័យសំខាន់ ៣ ចំណុចអំពីបច្ចេកវិទ្យាវិស្វកម្មសំណង់អនាគត

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley Systems នៅក្នុងកម្មវិធី Bentley Tech Summit 2025 នៅទីក្រុង Berli បានចែករំលែកចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន ដោយសង្កត់ធ្ងន់លើយុទ្ធសាស្ត្រ ៣ ចំណុចធំគឺ ការគ្រប់គ្រងគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ(Single Platform) ទិន្នន័យភូមិសាស្ត្រ (Geospatial) និងទិន្នន័យបើកចំហ (Open Data)។

នៅក្នុងបទសម្ភាសន៍ពិសេស លោក Moutte បានរៀបរាប់លម្អិតអំពីរបៀបដែលសសរស្តម្ភទាំង ៣ នេះ នឹងក្លាយជានិន្នការថ្មីដែលធ្វើឱ្យវិធីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យបានតែប្រសើរឡើង។

ចំណុចទី ១ គឺការធ្វើឱ្យគ្រប់ការងារពាក់ព័ន្ធទាំងអស់របស់គម្រោងសំណង់ស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ គឺចក្ខុវិស័យមូលដ្ឋាន និងសំខាន់បំផុតរបស់ក្រុមហ៊ុន Bentley។ ប្រព័ន្ធគ្រប់គ្រងតែមួយនឹងជួយឱ្យការងារប្រាស្រ័យទាក់ទងធ្វើទៅដោយរលូន និងពិសេសជួយបង្កើនតម្លាភាពនៃគម្រោង។

ដោយ​ប្រើប្រព័ន្ធនេះ ក្រុមការងារនៅការដ្ឋានជាក់ស្ដែងអាចដឹងថាឯកសារផ្លូវច្បាប់មានអ្វីខ្លះ ធ្វើអ្វីបានខ្លះឬធ្វើអ្វីមិនបាន ខណៈក្រុមការងារផ្នែកហិរញ្ញវត្ថុអាចដឹងថាតម្លៃសម្ភារសំណង់គឺប៉ុណ្ណា រីឯម្ចាស់គម្រោងឬអ្នកវិនិយោគវិញក៏អាចមើលពីវឌ្ឍនភាពនៃគម្រោងបាន ដោយគ្រប់យ៉ាងធ្វើបានក្នុងប្រព័ន្ធតែមួយនេះ។

ចំណុចសំខាន់ទី ២ ទិន្នន័យភូមិសាស្ដ្រ 3D របស់ Cesium ដែលមូលដ្ឋានគ្រឹះបច្ចេកវិទ្យាដ៏មានឥទ្ធិពល។ បច្ចេកវិទ្យានេះ ជួយឱ្យម្ចាស់គម្រោងអាចមើលគំរូប្លង់នៅលើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់ស្រមើស្រមៃទៀតទេ។ គ្រប់ការងារគឺសាកល្បងបានតាមការពេញចិត្ត នៅក្នុងកម្មវិធីនេះ។

ឧទាហរណ៍ បើចង់ដឹង បើសង់គម្រោងបែទៅទិសខាងត្បូងនៅទីតាំងណាមួយ យើងអាចប្រើកម្មវិធីនេះ ដើម្បីមើលឃើញថានៅលើទីតាំងនោះថ្ងៃនឹងចាំងចូលគម្រោងយ៉ាងដូចម្ដេច ពេលថ្ងៃគម្រោងនឹងមានមុខមាត់ដូចម្ដេច ពេលយប់នៅទៅជាយ៉ាងណា គ្រប់យ៉ាងគឺអាចសាកល្បងបាននៅក្នុងកម្មវិធីនេះ។

ចំណុចសំខាន់ទី ៣ គឺទិន្នន័យបើកចំហ ឬOpen Data។ Bentley កំពុងផ្តោតលើទិន្នន័យបើកចំហ ស្តង់ដារបើកចំហ API និងប្រព័ន្ធអេកូឡូស៊ីបើកចំហ។ វិធីសាស្រ្តបើកចំហនេះគឺជាគន្លឹះក្នុងការធានាថាទិន្នន័យហេដ្ឋារចនាសម្ព័ន្ធដែលបានប្រមូលផ្តុំ និងរៀបចំនៅតែអាចប្រើប្រាស់បាននាពេលអនាគត។

លោក Moutte បានបញ្ចប់ដោយបង្ហាញពីការរំភើបអំពីការរីកចម្រើនផលិតផលថ្មីដែលត្រូវបានបង្ហាញនៅឯកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឆ្នាំ 2025 នៅទីក្រុងប៊ែរឡាំង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]