ក្រុមហ៊ុន Cambodia Airports បង្ហាញប្លង់មេអភិវឌ្ឍន៍អាកាសយានដ្ឋានព្រះសីហនុ ដល់ឆ្នាំ២០៤០

Cambodia Airports ក្រុមហ៊ុនសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងប្រទេសកម្ពុជា បង្ហាញប្លង់មេ នៃការអភិវឌ្ឍអាកាសយានដ្ឋានព្រះសីហនុ រយៈពេលម្ភៃឆ្នាំទៅមុខ រហូតដល់ឆ្នាំ ២០៤០ ដើម្បីពង្រីងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិនេះ ដើម្បីទទួលអ្នកដំណើរ ទាំងវិនិយោគិន និងភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ចូលទៅខេត្តមាត់សមុទ្រព្រះសីហនុ។​

គម្រោងសម្រាប់រយៈពេលពីរទសវត្សរ៍នេះ ត្រូវបានលើកបង្ហាញ នៅក្នុងកិច្ចប្រជុំមួយ នៅរដ្ឋលេខារដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) កាលពីថ្ងៃទី២ មិថុនានេះ ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីទទួលបន្ទុក SSCA ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ បានចុះហត្ថលេខា លើរបាយការណ៍ចុងក្រោយនៃ ផែនការមេ នៃអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ដែលរៀបចំដោយ ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ( SCA) ។

ផែនការមេនេះ ចែកជាពីរដំណាក់កាល ផ្តោតសំខាន់ទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។ ដំណាក់កាលទីមួយ  ជាគម្រោងអនុវត្តទ្រង់ទ្រាយថំ រហូតដល់ឆ្នាំ២០៣០ ផ្តោតសំខាន់ទៅលើការពង្រីកបរិវេណសម្រាប់យន្តហោះ។ ក្នុងនោះ រួមមាន ការពង្រឹកផ្លូវរត់ ដែលមានប្រវែងរហូតដល់៣.៨០០ ម៉ែត្រ ផ្លូវនាំចូលចំណតថ្មី ចំណតយន្តហោះ និងកាស្ថាបនាស្ថានីយអ្នកដំណើរថ្មី។

ចំណែកដំណាក់ទីពីរ ផែនការមេនេះ បានគូសបញ្ជាក់ពីទិសដៅអនុវត្តបន្តរហូតដល់ឆ្នាំ ២០៤០ ដែលក្នុងនោះ អាកាសយានដ្ឋានកម្ពុជា គ្រោងនឹងពង្រីកបន្ថែមស្ថានីយអ្នកដំណើរលើទីតាំងថ្មី។ ដំណាក់កាលនេះ ផ្តោតសំខាន់លើបរិវេណខាងក្នុងស្ថានីយ ក្នុងនោះរួមមានការ ពង្រីកសមត្ថភាពផ្លូវរត់ និងវាលចំណត ការបន្ថែមសេវាកម្ម និងកន្លែងលក់ទំនិញនាពេលអនាគត។

គួរបញ្ជាក់ថា ក្នុងគម្រោងភ្ជាប់ជាច្រើន ដែលមានកំណត់ក្នុងផែនការមេនេះ  ការពង្រីក និងជួសជុលផ្លូវរត់ ជាគម្រោងអភិវឌ្ឍន៍សំខាន់មួយដែលនឹងត្រូវដាក់ឱ្យអនុវត្តមុនគេ។ ដែលពេលនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យចុងក្រោយ មុននឹងដាក់ឲ្យដំណើរការ។

ចំពោះពេលវេលាដាក់ឱ្យដំណើរការ “…ផ្លូវរត់ចម្ងាយ ៣.៨០០​ ម៉ែត្រ នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២០ នេះឯង។ ឯស្ថានីយទទួលអ្នកដំណើរ គាត់ប្តេជ្ញានឹងធ្វើឱ្យរួចនៅឆ្នាំ ២០២២…វិនិយោគដោយបារំាង (VINCI )” ប្រសាសន៍សម្តេចតេជោ។

ក្រោយពេលសាងសង់បង្ហើយ ផ្លូវរត់នេះ នឹងមានអាចទទួលយន្តហោះប្រភេទធំ និងយន្តហោះដែលហោះរយៈពេលវែងបានហើយ។

កាលពីថ្ងៃទី ២០ ខែ ឧសភាឆ្នាំ ២០២០ ស្ថានទូតសហរដ្ឋអាមេរិក ទើបតែបានស្ទាបស្ទង់ពីលទ្ធភាពនៃព្រលានយន្តហោះកម្ពុជា ក្នុងការទទួលយន្តហោះខ្នាតធំប្រភេទ ប៊ូអ៊ីង (Beoing ) ឱ្យចុះចតបាន។

(អាន​បន្ថែម)

កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុនសែន ទើបតែបានលើកឡើងពីតួនាទីដ៏សំខាន់នៃអាកាសយានដ្ឋានក្រុងព្រះសីហនុ ក្នុងការភ្ជាប់ការវិនិយោគបរទេស ជាមួយ “មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីមួយនៅកម្ពុជា” ដែលលោកបានលើកឡើងនៅក្នុងមហិច្ឆតារបស់លោកក្នុងការសម្រេចបង្កើតឡើង ក្នុងខេត្តព្រះសីហនុ ក្នុងពេលអនាគត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]