ក្រុមហ៊ុន Mitsubishi វិនិយោគ​នៅ​តំបន់​ជាយក្រុង​ទីក្រុង​ហាណូយ​

​ក្រុមហ៊ុន Mitsubishi កំពុង​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម Bitexco ដើម្បី​អភិវឌ្ឍ​ផ្នែក​នៃ​ជាយក្រុង​ហាណូយ​ឈ្មោះថា Manor Centre Park ដែល​ត្រូវ​ចំណាយ​ថវិកា ១,៩ ប៊ី​លាន​ដុល្លារ​។​

​ក្រុមហ៊ុន Mitsubishi នឹង​កាន់កាប់​ភាគហ៊ុន ៤៥ ភាគរយ​នៅក្នុង​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​បន្ទប់​ខុន​ដូ​ចំនួន ៨៧០០​យូ​នី​ត លើ​ផ្ទៃដី ១៩០ ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំងាយ ៨ គីឡូម៉ែត្រ​ពី​រដ្ឋធានី​។​

​គម្រោង Manor Park Centre មាន​លំនៅដ្ឋាន ហាង​លក់ទំនិញ​រាយ អគារ​ការិយាល័យ ឧទ្យាន និង​មជ្ឈមណ្ឌល​កីឡា​សម្រាប់​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​មនុស្ស​ថ្នាក់កណ្តាល​នៅក្នុង​ប្រទេស​វៀតណាម ដែលមាន​ប្រាក់ចំណូល​មធ្យម​បាន​កើនឡើង​បួន​ដង​ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុងក្រោយ​នេះ​។​

​អា​ផាត​មិន​ចំនួន ៧,៧០០​យូ​នី​ត ដែល​មាន​ទំហំ ៧០-៨០ ម៉ែត​ការ៉េ នឹង​មាន​នៅក្នុង​ខុន​ដូ​ចំនួន ១៧ ហើយ​តម្លៃ​ចាប់ពី ១៥០​ពាន់​ដុល្លារ​។ ក្នុងនោះ បន្ទប់​ខុន​ដូ​ចំនួន ១០០០ បន្ថែម​ទៀត​ដែល​មាន​ទំហំ ៣០០ ម៉ែត្រការ៉េ ត្រូវបាន​រាយការណ៍​ថា​នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៧០០​ពាន់​ដុល្លារ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]