ក្រុមហ៊ុន OCIC និងCAIC ចុះហត្ថលេខាជាមួយធនាគារធំៗ៥ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC), Cambodia Airport Investment Co., Ltd. (CAIC) និង​ ធនាគារធំៗ ចំនួន៥​ នៅកម្ពុជា​ រួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) និង Union Commercial Bank (UCB​ ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគ បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែតុលា លើការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

នៅក្រោមការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ ធនាគារទាំង ៥ បានធ្វើការ វិនិយោគនូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាមេរិក។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ​(tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC​ ។

ក្រុមហ៊ុន OCIC គឺជាសម្ព័ន្ឋក្រុមហ៊ុនវិនិយោគដ៏ធំ និងមានឥទ្ធិពលមួយ ហើយក៏ជាសម្ព័ន្ឋក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងរោងចក្រផលិតកម្មកញ្ចក់ជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]