ក្រុមហ៊ុន Shukaku ចុះ​អនុស្សរណៈ​ជាមួយ Don Bosco

​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ (PPCC) ក្រុមហ៊ុន​អភិវឌ្ឍន៍ Shukaku បាន​ចុះ​អនុស្សារណៈ​ជាមួយនិង​មូលនិធិ Don Bosco Foundation ដើម្បី​ផ្តល់​អាហារូបករណ៍ និង​ឧបករណ៍​ព័ត៌មានវិទ្យា​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រវត្តិ​ជួប​ការលំបាក​។​

​ភាព​ជា​ដៃគូ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី CSR “​គំនិត​ផ្តួចផ្តើម​សម្រាប់​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​” របស់​ក្រុមហ៊ុន Shukaku ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​អភិវឌ្ឍ​នឹង​ផ្តល់​អាហារូបករណ៍​ចំនួន ២០​កន្លែង ដល់​សិស្ស​មក​ពី​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ និង​ផ្តល់​កុំព្យូទ័រ ៣០​គ្រឿង សម្រាប់​បន្ទប់​ព័ត៌មានវិទ្យា​ថ្មី​នៅ​សាលា ដែល​មាន​តម្លៃ​ជាង ៦៩.០០០​ដុល្លារ​សម្រាប់​រយៈពេល​២​ឆ្នាំ​មកនេះ​។ លោក Roel Soto តំណាង​មូលនិធិ​ដុន​បូ​ស្កូប្រ​ចាំប្រទេស​បាន​ឲ្យដឹងថា “​អាហារូបករណ៍​ទាំងនេះ​ធ្វើឲ្យ​យុវជន​កម្ពុជា​មាន​ជំនាញ និង​ចំណេះដឹង​បច្ចេកទេស​ពិត​ប្រាក​ក្នុង​ជីវិត ការរៀនសូត្រ និង​ការអភិវឌ្ឍ​ដ៏​មាន​សារៈសំខាន់ ហើយ​ដែល​អ្វី​ទាំងអស់​នេះ​នឹង​ជួយ​យើង​កសាង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃស្អែក​ចាប់ពី​ថ្ងៃនេះ​។​”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]