ក្រុមហ៊ុន Song Saa ប្រកាសលក់ដីក្នុងគម្រោងរមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា

ម្ចាស់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា Song Saa Collective ប្រកាសដាក់លក់ដីក្នុងតំបន់អភិវឌ្ឍន៍ខាងលើទៅឲ្យវិនិយោគបន្ត នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនទទួលបន្ទុកផ្នែកជួលនិងលក់គម្រោង CBRE Cambodia។

កាលពីពេលថ្មីៗនេះ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Song Saa បានបើកលក់ដីក្នុងតំបន់អភិវឌ្ឍន៍បន្ទាយស្រីដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជាឈ្មោះថា The Song Saa Reserve ស្ថិតក្នុងខេត្តសៀមរាប។

តាមការបញ្ជាក់របស់ក្រុមហ៊ុន វិនិយោគិនអាចទិញដីទំហំចន្លោះពី ១,៧៤៤ ម៉ែត្រការ៉េ ទៅ ៤,៨៤៤ ម៉ែត្រការ៉េ ក្នុងតំបន់ខាងលើដើម្បីធ្វើការអភិវឌ្ឍន៍បន្តទៅជាគម្រោងប្រកបដោយសក្តានុពលផ្សេងៗ ដូចជាវីឡា ឬកន្លែងកំសាន្តនាចុងសប្តាហ៍ជាដើម។ សម្រាប់តម្លៃវិញ គឺមានចាប់ពី ៤៤,០០០ ដុល្លារអាមេរិកឡើងទៅ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំ អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា វិនិយោគិនអាចទិញដីក្នុងតំបន់នេះក្រោមទម្រង់ «ការជួលនិងទទួលបានសិទិ្ធកាន់កាប់លើអចលនទ្រព្យមួយនេះ ឬ ហៅបានថា Freehold Leasing» រយៈពេល ៥០ ឆ្នាំហើយអាចបន្តកិច្ចសន្យាជាបន្តបន្ទាប់បាន។

ជាងនេះទៅទៀត វិនិយោគិនអាចទិញដីក្នុងតំបន់នេះដោយមិនតម្រូវឲ្យមានលក្ខខណ្ឌអភិវឌ្ឍន៍អ្វីនោះទេ ក៏ប៉ុន្តែបើវិនិយោគិនទិញហើយមិនធ្វើការអភិវឌ្ឍន៍ទេ នោះគាត់នឹងត្រូវខាតចំណាយប្រចាំឆ្នាំលើថ្លៃសេវាគ្រប់គ្រង ឬ Management fee ដែលជាលក្ខខណ្ឌកំណត់ដោយក្រុមហ៊ុន។

តាមការអះអាងរបស់ក្រុមហ៊ុន តំបន់អភិវឌ្ឍន៍នេះគឺផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គម្រោងរចនានិងការសាងសង់ច្បាស់លាស់ មានទីតាំងជិតប្រាសាទបន្ទាយស្រី ជនបរទេសអាចមានសិទ្ធកាន់កាប់អចលនទ្រព្យបាន និងជាពិសេស ការអភិវឌ្ឍន៍ត្រូវបានដឹកនាំនិងគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Song Saa Collective ដែលកន្លងមកក្រុមហ៊ុននេះទទួលបានពាន់រង្វាន់សម្រាប់គម្រោងកោះសង្សារដ៏ល្បីរបស់ខ្លួនក្នុងខេត្តព្រះសីហនុ ឬ Song Saa Private Island ។

គួររំឭកថា គម្រោង The Song Saa Reserve គឺជាគម្រោងទីពីររបស់ក្រុមហ៊ុន Song Saa ដែលគម្រោងនេះត្រូវបានប្រកាសបើកកាលពីខែ តុលា ឆ្នាំ ២០១៨ កន្លងទៅនេះ។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]