ក្រុមហ៊ុន UK Condo ទិញយកភាគហ៊ុននៃគម្រោងបុរី៩៩៩ ទាំងអស់

ក្រុមហ៊ុនឈានមុខគេផ្នែកអភិវឌ្ឍខុនដូឈ្មោះថា UK Condo បានទិញយកភាគហ៊ុនទាំងអស់នៃគម្រោងបុរី ៩៩៩ ហើយសន្យាថានឹងបញ្ចប់ការសាងសង់គម្រោងដែលធ្លាប់មានការផ្អាកដំណើរការមួយនេះ។

ការទិញយកភាគហ៊ុននេះ ធ្វើឡើងកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៩ រវាងក្រុមហ៊ុន Meanchey International Investment (MII) ដែលជាម្ចាស់គម្រោងបុរី ៩៩៩ ជាមួយនឹងក្រុមហ៊ុន UK condo Real Estate Co.,Ltd,។

លោក Alex Evengroen អគ្គនាយកនៃក្រុមហ៊ុន UK Condo បានមានប្រសាសន៍ថា៖ «យើងបានធ្វើការកាន់កាប់ភាគហ៊ុនរបស់គម្រោងបុរី ៩៩៩ ទាំងអស់។ យើងធានាថានឹងបញ្ចប់គម្រោង ៩៩៩ ទាំងអស់ ហើយនឹងផ្តល់នូវសេវាកម្មល្អបំផុតដល់អតិថិជន»។

ជាងនេះទៀត លោក Alex ក៏បានបន្ថែមថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះ លោកសន្យាថានឹងគ្រប់គ្រងគម្រោងបុរី ៩៩៩ ក្នុងស្តង់ដារដូចទៅនឹង UK Condo ដែរ។

លោក Alex បានមានប្រសាសន៍ថា៖ «ការទិញភាគហ៊ុននេះនឹងមានផលវិជ្ជមាននៅលើទីផ្សារ ពីព្រោះយើងបានក្លាយជាគ្រួសារតែមួយ ដែលផ្ដល់សេវាកម្មដ៏ល្អ តម្លៃសមរម្យ និងជម្រើសទូទាត់ការបង់ប្រាក់ដែលសមរម្យសម្រាប់អតិថិជន»។

ក្រុមហ៊ុន UK Condo បច្ចុប្បន្ន មានគម្រោងខុនដូចំនួន ១០ ក្នុងដៃហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានលក់ខុនដូអស់ចំនួន ៤០០០ ខុនដូទៅហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]