ក្រុមហ៊ុនCPLប្តេជ្ញាពង្រឹងគុណភាពការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា

គុណភាពនៃការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងឈានទៅមួយកម្រិតទៀតបន្ទាប់ពីមានភាពជាដៃគូយុទ្ធសាស្រ្តថ្មីរវាងក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Cambodia Properties Limited (CPL) និងធនាគារវៀតណាម MB Bank។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តស្តីពីការវាយតម្លៃអចលនទ្រព្យដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ២៨ ខែសីហាលោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPLបានប្តេជ្ញាពង្រឹងគុណភាពការវាយតម្លៃអចលនទ្រព្យអោយកាន់តែប្រសើរឡើងដើម្បីបង្កើនទំនុកចិត្តពីអតិថិជនរបស់ខ្លួន។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាចេង ខេង ក៏បានអោយដឹងពីភាពជោគជ័យរបស់ក្រុមហ៊ុន CPL នៅក្នុងវិស័យសេវាវាយតម្លៃអចលនទ្រព្យដែលក្នុងនោះលោកបានមានប្រសាសន៍ថា ៩០ ភាគរយនៃធនាគារនៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុនរបស់លោកហើយធនាគារមួយចំនួនបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន CPL ទៀតផង។

លើសពីនេះទៅទៀត ក្រុមហ៊ុន CPL គឺជាក្រុមហ៊ុនដែលផ្តល់សេវាវាយតម្លៃដ៏ធំមួយនៅកម្ពុជា។ យោងតាមប្រសាសន៍របស់លោកឧកញ៉ាចេងខេងក្រុមហ៊ុន CPL មានបុគ្គលិកប្រមាណ ១៥០ នាក់ ហើយក្រុមហ៊ុនអាចផ្តល់ការវាយតម្លៃអចលនទ្រព្យរហូតដល់ទៅ ៣០០០សេវា ក្នុងមួយខែ។ក្នុងរយៈពេលមួយឆ្នាំក្រុមហ៊ុន CPL រំពឹងថានឹងអាចបន្ថែមការផ្គត់ផ្គង់សេវានេះទ្វេដង។

ទន្ទឹមនឹងនេះដែរ ដើម្បីធានាបាននិរន្តភាពនិងតម្លាភាពនៃការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាលោកឧកញ៉ាឆេងខេងក៏បានអំពាវនាវដល់ភ្នាក់ងារអចលនទ្រព្យទាំងអស់ដែលផ្តល់សេវាវាយតម្លៃអចលនទ្រព្យត្រូវមានតម្លាភាពខ្ពស់នៅពេលធ្វើការវាយតម្លៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]