ខុនដូស្កាយវីឡាដ៏ប្រណីតបំផុតនៅភ្នំពេញនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០

គម្រោងខុនដូស្កាយវីឡា (Sky Villa) ដ៏ប្រណីតបំផុត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ នៃ ខណ្ឌ ៧ មករា គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ដែលគម្រោងនេះនឹងបន្ថែមខុនដូចំនួនប្រមាណជាង ២៥០ យូនីត ទៀតចូលទៅក្នុងទីផ្សារខុនដូក្នុងរាជធានីភ្នំពេញ នេះបើយោងតាមការប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែ សីហា កន្លងមកនេះ។

មានទីតាំងជិតពហុកីឡាដ្ឋានអូឡាំពិច ខុនដូកម្ពស់ ៣៥ជាន់នេះ មានចំនួនពីរអគារ មានយូនីតសរុបចំនួន ២៥៦ យូនីត (១២៨ យូនីតក្នុងមួយអគារ) និងចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។

គម្រោងនេះ ត្រូវបានអភិវឌ្ឍនិងគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន GreatView Investment Pte Ltd និងក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី MCC Singapore។ ខុនដូស្កាយវីឡា ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Chu-Yuan Lee ដែលជាអ្នករចនាអគារដ៏ល្បីល្បាញនៅទីក្រុង តៃប៉ិ ឈ្មោះថា Taipei 101។

លោក Tan Zhiyong នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានមានប្រសាសន៍ថា គម្រោងខុនដូស្កាយវីឡា គឺជាតំណាងឲ្យទំនាក់ទំនងដ៏ល្អរវាងប្រទេសចិន សិង្ហបុរី និងកម្ពុជា។

លោកថ្លែងថា៖ «យើងមានក្តីរំភើបរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងគម្រោងខុនដូ ស្កាយវីឡា (Sky Villa) នេះ ដើម្បីបង្កើតបែបបទថ្មីនៃការរស់នៅបែបប្រណីតបំផុតនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត និងជាទីក្រុងដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅលើពិភពលោក ប្រទេសកម្ពុជាត្រូវបានគេសម្គាល់អំពីកំណើននៃប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ ក៏ដូចជាលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ ដូច្នេះខុនដូស្កាយវីឡា (Sky Villa) ចូលរួមចំណែកជាលំនៅដ្ឋានក្នុងក្តីប្រាថ្នារបស់ពួកគេ»។

ដោយសន្យាថាអ្នកវិនិយោគនឹងទទួលបានការវិនិយោគត្រឡប់មកវិញលឿន អ្នកនាង សាលី ផាលីន អ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Alpha Alliance Real Estate ដែលជាភ្នាក់ងារលក់ឲ្យគម្រោងនេះ បានមានប្រសាសន៍ថា គម្រោងនេះនឹងបំបែកកំណត់ត្រាជាគម្រោងរស់នៅស្ថិតចំកណ្តាលរាជធានីដែលមានភាពទូលាយជាងគេ មាន ទំហំលំនៅដ្ឋានចន្លោះ ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។

អ្នកនាង ថ្លែងថា៖ «យើងជឿជាក់ថាលំនៅដ្ឋានបែបប្រណីតមួយនេះ គឺសាកសមសម្រាប់អ្នកអភិជន និង ជនបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាវិនិយោគិនអចលនទ្រព្យអន្តរជាតិផងដែរ»។

តាមការបញ្ជាក់របស់អ្នកនាងសាលី ផាលីន រាល់អតិថិជនដែលបានទិញក្នុងថ្ងៃនេះ និងទទួលបាននូវការធានាការជួលរយៈពេល ២ឆ្នាំ ដោយផ្តល់ជូននូវប្រាក់ចំណូលចំនួន ៥ ភាគរយ។ សម្រាប់អ្នកទិញដែលមិនរើសយកការធានាជួល នឹងត្រូវទទួលបានការបញ្ចុះតម្លៃ ១០ ភាគរយលើតម្លៃទិញ។ តម្លៃលក់មានចាប់ផ្តើមពី ៩៧០,០០០ ដុល្លារអាមេរិកសម្រាប់ផ្ទះ ១ ខ្នង ដែលគិតជាម៉ែត្រការ៉េគឺ ២៣២៦ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោក Tan Zhiyong បានមានប្រសាសន៍ថា ក្រៅពីបានវិនិយោគលើគម្រោងជាច្រើននៅកម្ពុជា ក្រុមហ៊ុន MCC Singapore ក៏នឹងវិនិយោគលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងប្រទេសនេះ នាពេលអនាគតផងដែរ។

ក្រុមហ៊ុន MCC Singapore គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥០០ របស់ក្រុមហ៊ុន Metallurgical Corporation of China Ltd (the “MCC Group”) ដែលបានចុះបញ្ជីនៅផ្សារមូលបត្រហុងកុង និងសៀងហៃ។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន MCC Singapore គឺផ្តោតទៅលើការអភិវឌ្ឍនិងការគ្រប់គ្រងទីក្រុង ការអភិវឌ្ឍវិស័យអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ព្រមទាំងការសាងសង់សម្រាប់គម្រោងលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន MCC Singapore បានអភិវឌ្ឍ និងគ្រប់គ្រងខុនដូចំនួន ១២គម្រោង ធំៗ សរុបជាច្រើមជាង ៦០០០យូនីត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]