ខេត្តកែបកំពុងរៀបចំសង់ផែថ្មី១ទៀតតម្លៃជាង ១លានដុល្លារ ខណៈផែសេះសសង់បាន៧០%

អាជ្ញាធរខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែដឹកទំនិញថ្មីមួយទៀត តម្លៃជាង ១លានដុល្លារ ខណៈកំពង់ផែសេះស បាននិងកំពុងសាងសង់សម្រេចបាន ៧០%ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានលើកឡើងថា កំពង់ផែសេះស កំពុងសាងសង់មិនទាន់រួចរាល់ ១០០% ទេ តែសាងសង់សម្រេច​បាន ៦០ ទៅ ៧០% ហើយ ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមអភិបាល បានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប កំពុងដាក់គម្រោងស្នើសុំវិនិយោគផែដឹកទំនិញថ្មីមួយទៀតលើដីសាធារណៈរបស់រដ្ឋ។

ឯកឧត្តមអភិបាល បានបញ្ជាក់ទៀតថា គម្រោងវិនិយោគនេះ ស្ថិតក្នុងគម្រោងវិនិយោគរបស់វិស័យឯកជន ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១លានដុល្លារ។

គួរបញ្ជាក់ថា គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩លានដុល្លារ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]