ខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយចម្រោះទឹកកខ្វក់តម្លៃ ៣០ លានដុល្លារ

រដ្ឋបាលខេត្តបាត់ដំបង បានបើកការដា្ឋនសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងដោះស្រាយបញ្ជាប្រឈមដែលចេញពីការអភិវឌ្ឍន៍ទៅទីក្រុង។

ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅក្រោមវត្តមានជញ្ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង។

យោងតាមរដ្ឋបាលខេត្តបាត់ដំបង គម្រោងនេះ គ្រោងចំណាយថវិកាជិត ៣០លានដុល្លាអាមេរិច ដោយគ្រោងនឹងបញ្ចាប់រសាងសង់រួចរាល់នៅឆ្នាំ២០២៤ ។

គម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ ADB , AFD និងជំនួយឥតសំណងពីសហគមអឺរ៉ុប (EU)។

ជាលម្អិត គម្រោងទាំងមូលរួមមាន៖

១-ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់

  •  ភ្ជាប់តំណចំនួន ៤២០០តំណ
  • បណ្តាញបំពង់ប្រមូលមេប្រវែង ៤៥០០ម
  • បណ្តាញបំពង់ប្រមូលមេរងប្រវែង ១៣ ៦០០ម
  • បណ្តាញបំពង់ប្រមូលតាមផ្ទះ ឬទីតាំង ដែលមានប្រវែង ៥១ ០០០ម
  • ស្ថានីយបូមទឹកកខ្វក់ ១កន្លែង
  • បំពង់បូមបញ្ជូនប្រវែង ៧ ៧០០ម
  • ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម មានសមត្ថភាព ១២ ០០០ម៣/ ថ្ងៃ
  • អគាររដ្ឋបាលនានា
  • ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម ប្រវែង ៩០០ម

២-ប្រព័ន្ធរំដោះទឹកភ្លៀង

  • ប្រព័ន្ធរំដោះទឹកភ្លៀង និងបំពង់លូមូលប្រវែង សរុប ២០ ០០០ម
  • សំណង់ទ្វារទឹកដើម្បីរំដោះទឹកភ្លៀងចូលទៅក្នុងស្ទឹងសង្កែ ចំនួន ៣កន្លែង
  • សំណង់បង្ហូរទឹកភ្លៀងចោលទៅក្នុងប្រព័ន្ធប្រឡាយ ចំនួន ១កន្លែង ។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]