ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
តាមរយៈចក្ខុវិស័យដល់ឆ្នាំ២០៣០នៃផែនការរៀបចំដែនដី រាជរដ្ឋាភិបាលបានកំណត់ យកខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខណៈខេត្តមាត់សមុទ្រមួយនេះ កំពុងមានសន្ទុះខ្លាំងផ្នែកវិនិយោគ និងទេសចរណ៍ ជាពិសេស ហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន។
ក្នុងគម្រោងផែនការរៀបចំដែនដី បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងក្លាយជាបណ្តុំនៃ ទីក្រុងទំនើប រមណីដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ និងមជ្ឈមណ្ឌលកំសាន្តជាតិ។
យោងតាមផែនការរៀបចំដែនដីឆ្នាំ២០៣០ដដែល បញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ ក៏នឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលភស្តុរភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារពិភពលោក និងមជ្ឈមណ្ឌលឧស្សាហកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងការរស់នៅល្អប្រសើរ។
គោលបំណងនៃការអភិវឌ្ឍន៍នេះ គឺដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ និងអន្តរជាតិ និងគោលនយោបាយតាមវិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ផែនការរៀបចំដែនដី បញ្ជាក់ថា៖ «ដោយមើលឃើញថាសក្តានុពលតំបន់ឆ្នេរសមុទ្រមានសារៈសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ឲ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសកលលោក»។
មានលក្ខណៈពិសេសជាងខេត្តដទៃ ក្រៅពីទិសដៅទេសចរណ៍ ខេត្តព្រះសីហនុ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ដែលជាកត្តាចម្បងទាក់ទាញវិនិយោគ។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ នឹងក្លាយជាច្រកអន្តរជាតិធំជាងគេក្នុងប្រទេស សម្រាប់អ្នកធ្វើដំណើរតាមអាកាស បន្ទាប់ពីអាកាសយានដ្នានបច្ចុប្បន្នពង្រីកសមត្ថភាពផ្លូវរត់ទទួលការចុះចត យន្តហោះធំៗបាន។
លោក ចាន់សេរីវុត្ថា ថ្លែងថា៖ «នៅពេលនេះកំពុងពង្រីកផ្លូវរត់ នៅពេលបញ្ចប់ការងារពង្រីកផ្លូវរត់រួចហើយ រហូតដល់៣ ៣០០ម៉ែត្រ អាចឲ្យយន្តហោះធន់ធំៗ ចុះចតបាន នឹងក្លាយជាច្រកចេញចូលធំជាងគេ»។