ខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ ផ្លូវវិមានឯករាជ្យ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ (តំបន់វិមានឯករាជ្យ) គឺគ្រោងនឹងបើកសម្ពោធក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុននេះ។

យោងតាមការបញ្ជាក់របស់កញ្ញា ផ្សារទំនើប Furi Times Square គឺត្រូវបានវិនិយោគដោយក្រុមហ៊ុន Furi ជាមួយវិនិយោគគិនមកពីម៉ាកាវនិងហុងកុងក្នុងទឹកប្រាក់រហូតដល់ទៅជិត ១០លានដុល្លារអាមេរិក ដែលនឹងគ្របដណ្តប់លើផ្ទៃដីចំនួន ៦.០០០ម៉ែត្រការ៉េ ហើយ ៤០ភាគរយ នៃផ្ទៃដីសរុបគឺក្រុមហ៊ុននឹងទុកសម្រាប់ជាទីធ្លាសាធារណៈ។

បន្ថែមពីនេះទៅទៀត ផ្សារទំនើបកម្ពស់ ៤ ជាន់មួយនេះ គឺមានផ្ទៃក្រឡាសម្រាប់ជួលចំនួន ១២.០០០ម៉ែត្រការ៉េ។ តាមការបញ្ជាក់របស់កញ្ញា ផ្សារទំនើប Furi Times Square នឹងប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តជាច្រើន ហាងលក់សម្ភារម៉ាកល្បីដូចជា Levi, Samsonite ព្រមទាំងមានរោងភាពយន្ត Legend ផងដែរ។

ការបង្កើតផ្សារទំនើបមួយនេះ គឺស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍ខ្លាំង ហើយកំណើននៃភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសអ្នកទេសចរណ៍ជនជាតិចិនបាននឹងកំពុងមានការកើនឡើងផងដែរ។ ជាក់ស្តែង ថ្មីៗនេះក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា ខេត្តព្រះសីហនុនឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២លាននាក់ និងទេសចរណ៍ជាតិប្រមាណ ៣លាននាក់ នៅឆ្នាំ២០៣០។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នគម្រោងបង្កើតផ្សារទំនើបមួយនេះគឺមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនដោយក្រុមហ៊ុនបានអះអាងថា ការជួលហាងបានសម្រេចរហូតដល់ទៅ ៥០ភាគរយហើយ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]