ខេត្តព្រះសីហនុ ស្វាគមន៍គម្រោងអេកូទេសចរណ៍ថ្មីមួយ ខណៈរដ្ឋកំពុងពិនិត្យផែនការលម្អិត
ក្រុមហ៊ុន Eco Beach Development រួមជាមួយនឹងសហគមន៍នេសាទបឹងជុំ ស្នើចង់វិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ថ្មីមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នេះបើយោងតាមកិច្ចប្រជុំធ្វើបទបង្ហាញគម្រោងរបស់ក្រុមហ៊ុន ទៅកាន់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៩ កក្កដា នេះ កន្លងទៅ។
គម្រោងដែលស្នើនេះ មានទីតាំងស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយការអភិវឌ្ឍន៍នឹងរួមមាន បឹងកាឡូ ខ្ចុសអង្គុយលេង ផែទេសចរណ៍ កន្លែងចិញ្ចឹមក្តាមបែបធម្មជាតិ កន្លែងជិះទូកកំសាន្ត និងផ្សារទេសចរណ៍ជាដើម។
លោក ឃាង សុភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យលើការស្នើគម្រោងនេះរួច អង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនធ្វើផែនការមេឱ្យបានលម្អិតបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ មុននឹងពិចារណាអនុម័ត។
- Video Advertisement -