ខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នឹងបើកការដ្ឋាន ថ្ងៃទី ២១ មិថុនានេះ

អគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅតាមបណ្ដោយផ្លូវថ្មី ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ខណៈរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងប្រកាសឱ្យម្ចាស់អចលនទ្រព្យ និងម្ចាស់ដីដែលស្ថិតនៅភូមិ៦ និងភូមិគគីរទាំងអស់ត្រូវចូលរួមសហការ។

បណ្តាញបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់នេះ នឹងមានទទឹងប្រវែង ៤០ម៉ែត្រ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលតភ្ជាប់ពីភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ដូច្នេះ ដើម្បីសម្រួលដល់ដំណើរការសាងសង់ អ្នកដែលកំពុងរស់នៅលើទីតាំងដីខាងលើ ត្រូវបង្កភាពងាយស្រួលដល់ក្រុមការងារក្នុងការចុះវាស់វែងកំណត់ទទឹងផ្លូវ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ គឺដើម្បីបង្កើតមានស្ថិរភាព និងគុណភាពអគ្គសនី ក៏ដូចជាដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]