ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ

កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។

តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកា​ន់​ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់ប​ន្ថ​​យនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ​។

បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុ​មហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។

លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា ការបើកឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ខណៈដែលយើងក៏មានផ្លូវរថភ្លើងភ្ជាប់ពីថៃ ទៅឡាវ និងចិនផងដែរ។ លោកជឿជាក់ថា ប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើន បន្ទាប់ពីផ្លូវរថភ្លើងទាំងអស់ក្នុងតំបន់ ត្រូវបានភ្ជាប់គ្នា។

ដោយឡែក លោក Phumwat Udomsub អភិបាលរងខេត្តស្រះកែវ បានលើកឡើងដែរថា នេះជាការបើកឱ្យដំណើរការ និងជាការតេស្តសាកល្បងផងដែរ ប្រសិនបើការដឹកទំនិញទៅកាន់ភ្នំពេញមានបញ្ហាប្រឈមណាមួយ ឬត្រូវកែតម្រូវ នោះយើងក្នុងនាមខេត្តស្រះកែវ ត្រៀមខ្លួនជានិច្ចក្នុងការជួបជជែកពិភាក្សារកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យគម្រោងនេះទទួលបានជោគជ័យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]