គម្រោងដំឡើងអំពូលសូឡា តម្លៃជាង១០ម៊ឺនដុល្លារ ក្នុងខេត្តកណ្តាលសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងដំឡើងអំពូលសូឡាចំនួន ៥៣៨បង្គោល តម្លៃជាង១០ម៊ឺនដុល្លារក្នុងខេត្ត កណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៥ កញ្ញា ២០២២។

គម្រោងនេះស្ថិតក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សាងសង់ឡើងដោយក្រុមហ៊ុនសរណន់គ្រុប ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៥ មិថុនា ២០២១ និងបញ្ជប់ជាស្ថាពរនៅថ្ងៃទី១៥ កញ្ញា ២០២២។

គួររម្លឹកដែរថា គម្រោងមួយនេះត្រូវបានចំណាយថវិកាអស់ជាង១០ម៊ឺនដុល្លារ ក្រោមមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការបំពាក់អំពូលភ្លើងសូឡានេះ មិនត្រឹម​តែជួយបំភ្លឺដល់​អ្នកធ្វើ​ដំណើ​រក្នុងពេល​រាត្រីប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ថែម​ទាំង​ជួយទប់ស្កាត់បញ្ហាអសន្តិ​សុខនៅក្នុងមូលដ្ឋាន​ផងដែរ ពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់។

ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់ពលរដ្ឋឱ្យជួយចូលរួមថែរក្សា អំពូលសូឡាទាំង៥៣៨បង្គោលនេះឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង បើពិនិត្យឃើញថាមានអំពូលណាមួយមិនដំណើរការត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីធ្វើការដោះស្រាយជូនបានទាន់ពេលវេលា។

ដោយឡែក ឯកឧត្តម ប៊ុន ផេន អភិបាលរងខេត្តកណ្តាល ក៏បានបន្ថែមដែរថា ការដាក់អំពូលសូឡានេះគឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមប្រឡងប្រណាំងភូមិ-ឃុំមានសុវត្ថិភាព របស់រដ្ឋបាលស្រុកផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]