គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបាន៦០%

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ គិតត្រឹមខែឧសភា សាងសង់សម្រេចបានប្រមាណ៦០%ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

កាលពីពេលថ្មីៗនេះ ប្រភពដដែលក៏ធ្លាប់បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឈានទៅមុខបានមួយជំហ៊ានទៀតហើយ ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមលេចចេញជារូបរាងហើយ។

ដោយក្នុងនោះ ស្ពានអាកាសផ្លាស់ប្តូរទិសទី១នេះ គឺបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។ (អានបន្ថែម) )

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុទ្ធ ធ្លាប់បានឱ្យដឹងកាលពីដើមខែឧសភាដែរថា ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី។ មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។

គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]