គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ

គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖

១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្រេចបាន ៧៩, ០៥% គ្រោងបញ្ចប់ ខែកក្កដា ២០២១
២/ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុបប្រមាណ ១៤៦ គម សម្រេចបាន ៣០,៤៨% គ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២
៣/ ផ្នែកភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម) មានប្រវែងសរុបប្រមាណ ១៣៥ គម សម្រចបាន ១៩,៤៤% គ្រោងបញ្ចប់ ខែសីហា ឆ្នាំ២០២២

គួរបញ្ចាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ នេះ នឹងភ្ជាប់រាជធានីភ្នំពេញទៅតំបន់ជាយដែនប៉ែកខាងលិចប្រទេស លាតសន្ធឹងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

គម្រោងនេះជា ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២ គន្លងទៅ ៤ គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាលដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]