គម្រោងពង្រីកផ្លូវជាតិលេខ៥ ជ្រោយចង្វារ-ព្រែកព្នៅ ត្រូវបង្វែរទិសដៅមកផ្លូវទំនប់កប់ស្រូវ

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទៅជាបួនគន្លង ពីស្ពានជ្រោយចង្វាយទៅដល់ស្ពានព្រែកព្នៅ ត្រូវបង្វែរទិសដៅមកអភវិឌ្ឍន៍ផ្លូវទំនប់កប់ស្រូវវិញដោយធ្វើការពង្រីកជា ៤គន្លងឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៤ វិញ។

ការផ្លាស់ប្ដូរនេះ ត្រូវបានលើកឡើងដោយសម្តេចនាយកមន្រ្តី ហ៊ុន សែន ក្នុងឱកាសដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅជាទូទៅថា ស្ពានអាកាសផ្សារដីហ៊ុយ កាលព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ (អានបន្ថែម)

មូលហេតុនៃការបង្វែរទិសដៅនេះ គឺដោយសារតែ តាមរយៈការសិក្សាស្រាវជ្រាវ ការពង្រីករហូតដល់៤គន្លងនេះ អាចធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើន ជាពិសេសមិនត្រឹមតែប៉ះពាល់ដល់ផ្ទះ ប្រជាពលរដ្ឋនោះទេ សូម្បីតែវត្តអារាម វិហារឥស្លាម ក៏មានការប៉ះពាល់ផងដែរ។

ដូច្នេះការបង្វែរទិសមកអភវិឌ្ឍន៍ផ្លូវទំនប់កប់ស្រូវគឺជាដំណោះស្រាយដ៏ល្អបំផុត ដោយផ្លូវថ្មីនេះនឹងតភ្ជាប់ផ្លូវជាតិសំខាន់ៗ ២ ខ្សែ រួមមាន ផ្លូវជាតិលេខ៥ និង ផ្លូវជាតិលេខ៤។

គួរបញ្ជាក់ផងដែរថា ការពង្រីកផ្លូវមួយកំណាត់គឺជាផ្នែកមួយនៃគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងមូលអោយទៅជា ៤ គន្លង។ ហើយបច្ចុប្បន្ននេះកំពុងតែដំណើរការសាងសង់ផ្លូវ ២ កំណាត់ទៀតគឺ ១) កំណាត់ផ្លូវព្រែកក្តាម-ធ្លាម្អម (ខេត្តពោធិ៍សាត់) ដែលបានបើកការដ្ឋានសាងសង់កាលពីខែឧសភា កន្លងមកនេះ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួន ២៦១លានដុល្លារអាមេរិក (អានបន្ថែម) និង ២) កំណាត់ផ្លូវពីបាត់ដំបង-សិរីសោភ័ណដែលបានបើកការដ្ឋានសាងសង់រួចមកហើយកាលពីខែមីនាកន្លងមកនេះ ក្រោមគម្រោងឥណទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនចំនួន ១៨៥ លានដុល្លារអាមេរិក ផងដែរ (អានបន្ថែម)។

រីឯដំណាក់កាលបន្ទាប់គឺពីខេត្តពោធិ៍សាត់ទៅបាត់ដំបង និងចុងក្រោយពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត។

គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ គឺកើតឡើងក្នុងទំនាក់ទំនងរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលដែលសម្តេចតេជោបានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាផ្លូវជាតិលេខ៥នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ (ប៉ោយប៉ែត) ជាពិសេស គឺនឹងបានរួមចំណែកក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]