គម្រោងលំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិ�

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

កាលពីរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងយូអិនឌីភី (UNDP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ពលករ។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យគ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណ ៧ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលនឹងមានផ្ទះសរុប ចំនួន ៣,១៣៦ ខ្នង។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរចនាប្លង់ស្ថាបត្យកម្ម។ កាលពីដើមខែ ឧសភា កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់ ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលប្រកបដោយនិរន្តរភាពនិងមិនប៉ះពាល់បរិស្ថាន ក៏ដូចជាឆ្លើយតបទៅនឹងរបៀបរស់នៅរបស់អ្នកមានប្រាក់ចំណូលទាបផងដែរ (អានបន្ថែម) ។

ការរចនាប្លង់ស្ថាបត្យកម្មនេះនឹងត្រូវបានបញ្ចប់នៅខែសីហា ហើយគម្រោងរំពឹងថានឹងបើកការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ គឺជាកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង UNDP ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅក្នុងប្រទេសកម្ពុជាឲ្យមានលំនៅដ្ឋានសមរម្យ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តល់អាទិភាពទិញដល់និយោជករបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ដូចជាអ្នកមានប្រាក់ចំណូលទាបទូទៅផងដែរ ដោយតម្លៃផ្ទះក្នុងមួយខ្នងៗចាប់ផ្តើមពី ១៧០០០ ដុល្លារអាមេរិក។

ជាការឆ្លើយតប ឯកឧត្តម ជា សុផារ៉ាបាន បង្ហាញនូវការគាំទ្រយ៉ាងរឹងមាំលើគម្រោងនេះ ព្រោះថាវា មិនត្រឹមតែជាការជួយដល់អ្នកមានប្រាក់ចំណូលទាបឲ្យមានលំនៅដ្ឋានសមរម្យប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាភស្តុតាងបង្ហាញថាវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះនឹងការអភិវឌ្ឈទៅមុខឥតឈប់ឈរ។

លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្ន�

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]