គម្រោងសង់ទំនប់អាងទឹកដូនទ្រីនៅបាត់ដំបង សម្រេចបាន ៩១% គ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥

បច្ចុប្បន្នគម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបង សម្រេចបាន ៩១ភាគរយហើយ ដោយ​គ្រោង​នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមដំណើរពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ជួន ប៊ិតថុល  បានឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដូនទ្រី គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩១%។ ក្នុងនោះ ការងារតួទំនប់សម្រេចបានកម្រិតកម្ពស់ ៨១,៥ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលតាមគម្រោងខ្នងទំនប់នេះមានកម្រិតកម្ពស់ ៩៦ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។

ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានណែនាំក្រុមបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស របស់ប្រទេសកូរ៉េ ត្រូវបន្តយកចិត្តទុកដាក់សាងសង់ឱ្យមានគុណភាព ដើម្បីបញ្ចប់តាមផែនការកំណត់។

សូមបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះទទួលបានហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង។

ក្រោយពេលសាងសង់រួច គម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំននប់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]