គម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃជំហាន១ នៅស្វាយរៀង សម្រេចបាន ១០០%

គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ជំហានទី១ ក្នុងខេត្តស្វាយរៀង សម្រេចបាន ១០០ភាគ​រយហើយ។​ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម តន់ វ៉ាន់ថារ៉ា​ រដ្ឋលេខាធិការ ក្រសួ​​ង​ធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពខាងលើ ក្រុមការងារបានចុះពិនិត្យ​ការងារកំណត់ផ្ទៃអាងទឹក និង​បាន​ជំរុញ​ក្រុមការងារឱ្យ​ពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួន​បួន​ មាន៖ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹកបាធូ ស្ថិតនៅក្នុងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ខេត្តស្វាយរៀង​ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ។

បន្ថែមពីនេះ ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យ​នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ និងឃុំឈើទាល ស្រុកស្វាយជ្រំ ជំហានទី១ ដែលជាលទ្ធផលការងារ​សម្រេចបាន ១០០%។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានណែនាំឱ្យ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ រៀប​ចំសំណើ​ ដើម្បីស្នើសុំគម្រោង​ជំហានទី២ ជាបន្ត​ ដែលរួមមាន​៖ ១)​ស្ដារប្រឡាយដោះទឹកប្រវែង ៥​ ២៩១ម៉ែត្រ​ និង​​ ២)​សាងសង់សំណង់សិល្បការ្យ​ចំនួន ៨កន្លែង​ ដើម្បីបញ្ចប់គម្រោងឱ្យបាន​មុនភ្លៀងធ្លាក់ និងអាចស្តុកទឹកបានក្នុងអាងសម្រាប់បម្រើការងារ​ស្រោចស្រពផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ជំហានទី១ បានសម្រេចលើការងារសំខាន់ៗ រួមមាន​៖ ១)​ស្ដារប្រឡាយដោះទឹកប្រវែង ៥៥០ម៉ែត្រ​ ២)​សាងសង់ទំនប់សណ្ដប្រវែង ៥៥០ម៉ែត្រ​ និង​​ ៣)​សាងសង់សំណង់បិទបើកទឹកចំនួន ២កន្លែង។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]